Connect with us

ព័ត៌មានអន្ដរជាតិ

អត្រា​កំណើតនៅ​កូរ៉េ​ខាង​ត្បូង កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៩ឆ្នាំ

បានផុស

នៅ

អត្រាកំណើតរបស់កូរ៉េខាងត្បូងដែលជាអត្រាទាបបំផុតក្នុងពិភពលោក បានកើនឡើងនៅឆ្នាំ​២០២៤ ជាលើកដំបូងក្នុងរយៈពេល​៩​ឆ្នាំ បន្ទាប់​កិច្ចខិតខំប្រឹងប្រែងលើ​គោលនយោបាយ​​របស់​រដ្ឋ​ក្នុង​ការ​​លើកទឹកចិត្តក្រុមហ៊ុន និងប្រជាជន​ឲ្យ​ទទួលយកភាពជាឪពុកម្តាយបានចាប់ផ្តើម​ចេញ​ជា​ផ្លែផ្កា។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កូរ៉េ​ខាង​ត្បូង​មាន​អត្រាកំណើត​ធ្លាក់ចុះ ខណៈ​ស្ត្រីបានផ្តល់អាទិភាពដល់ការរីកចម្រើនក្នុងអាជីពជាងអាពាហ៍ពិពាហ៍ ឬភាពជាឪពុកម្តាយ ដោយសារ​​តែការកើនឡើងនៃតម្លៃផ្ទះ និងការចិញ្ចឹមកូន ដែលធ្វើឲ្យ​ចំនួន​ប្រជាជន​៥១​លាន​នាក់​​របស់​កូរ៉េ​ខាង​ត្បូង​ត្រូវ​គេ​រំពឹង​ថា​នឹង​​​ថយ​ចុះ​ពាក់កណ្តាល​ឯណោះ​នៅ​​ចុងសតវត្សនេះ។

កាល​ពី​ឆ្នាំ២០២៤ អត្រានៃការមានកូនរបស់កូរ៉េខាងត្បូងបានកើនឡើងដល់ ០,៧៥នាក់សម្រាប់ស្ត្រីម្នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ត្រឹម ០,៧២​នាក់​ប៉ុណ្ណោះ បន្ទាប់ពីធ្លាក់ចុះ៨​ឆ្នាំជាប់ៗគ្នាពី ១,២៤​នាក់​ក្នុងឆ្នាំ​២០១៥។

កត្តាសំខាន់ៗដែលរួមចំណែកដល់កំណើន​អត្រា​កំណើត​ មាន​ដូចជា៖

  • អាពាហ៍ពិពាហ៍ក្រោយជំងឺរាតត្បាត៖ ការដកការរឹតត្បិត​កូវីដ​១៩ នាំ​ឲ្យ​មានការកើនឡើងគួរ​ឲ្យ​កត់សម្គាល់ក្នុងអាពាហ៍ពិពាហ៍ ដោយមានគូស្វាមីភរិយាចំនួន ១៩៩ ៩០៣​គូបានចងសម្ព័ន្ធមេត្រីភាពចន្លោះ​ពី​ខែមករាដល់ខែវិច្ឆិកា​ឆ្នាំ​២០២៤ ពោលគឺកើនឡើង ១៣,៥​% ធៀបនឹង​ឆ្នាំ​២០២៣។
  • គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល៖ ប្រទេសកូរ៉េខាងត្បូងបានវិនិយោគជាង ២៧០​ពាន់លានដុល្លារចាប់តាំងពីឆ្នាំ​២០០៦ ដើម្បីធ្វើ​ឲ្យ​ការថែទាំកុមារកាន់តែមានតម្លៃសមរម្យ និងលើកទឹកចិត្តដល់ការឈប់សម្រាក​របស់​ឪពុកម្តាយ។ គោលនយោបាយដូចជាការបង្កើនថ្ងៃឈប់សម្រាករបស់​ឪពុកម្តាយ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារត្រូវបានអនុវត្តដើម្បីដោះស្រាយអត្រាកំណើតធ្លាក់ចុះ។
  • ការ​គាំទ្រ​សាជីវកម្ម៖ ក្រុមហ៊ុន​នានា​ក៏កំពុងចូលរួមចំណែកដោយផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកដែលមានកូន។ ជាឧទាហរណ៍ Booyoung ដែលជាក្រុមហ៊ុនសំណង់ បាន​ផ្តល់ប្រាក់រង្វាន់ ១០០​លានវ៉ុន ឬ​ស្មើ​ប្រហែល ៨៥ ០០០​ដុល្លារ​សម្រាប់ការសម្រាលកូន។
(រូបថត៖ Reuters)

ទោះបីជាមាននិន្នាការវិជ្ជមាននេះក៏ដោយ ក៏អត្រាកំណើតរបស់កូរ៉េខាងត្បូងនៅតែទាបបំផុតនៅទូទាំងពិភពលោក និងទាបជាង​អត្រា​មាន​កូន​ចំនួន ២,១​នាក់សម្រាប់ស្ត្រី​ម្នាក់ដែលត្រូវការសម្រាប់ស្ថិរភាពចំនួនប្រជាជន។ កូរ៉េ​​ខាង​ត្បូង​នៅតែបន្តប្រឈមមុខនឹងបញ្ហា​ដូចជា ថ្លៃរស់នៅខ្ពស់ ទីផ្សារការងារប្រកួតប្រជែង និងការ​រើសអើង​យេនឌ័រ ដែលរារាំងយុវជនជាច្រើនពីអាពាហ៍ពិពាហ៍ និងភាពជាឪពុកម្តាយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម