Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អ៊ុយក្រែន ឈប់ស្រមៃចូល ណាតូ ទៅ

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ទៅប្រទេសអ៊ុយក្រែន ឲ្យឈប់ស្រមៃចូលជាសមាជិកអង្គការណាតូទៀតទៅ ព្រោះរឿងនេះមិនអាចទៅរួចនោះទេ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា សូមបំភ្លេចវាចោលទៅ ព្រោះរឿងនេះ ប្រហែលជាមូលហេតុធ្វើឲ្យសង្គ្រាមផ្ទុះឡើង។ រុស្ស៊ីតែងជំទាស់ចំពោះការពង្រាយទៅភាគខាងកើត របស់ប្លុកយោធាដឹកនាំដោយអាមេរិកមួយនេះ ដោយចាត់ទុកថា វាជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់ខ្លួន។

មុននេះ លោក ត្រាំ បានស្តីបន្ទោសរួចទៅហើយចំពោះរដ្ឋបាលអាមេរិកចាស់ ថាជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ដោយរិះគន់ចំៗថា បើលោក ចូ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលអង្គការណាតូ នោះរុស្ស៊ីក៏មិនបើកការវាយលុកដែរ។

លោក ចូ បៃដិន (រូបថត៖ Getty)

ណាតូ នៅតែជាបំណងប្រាថ្នាធំរបស់អ៊ុយក្រែន ដល់ថ្នាក់ប្រមុខដឹកនាំទីក្រុងកៀវ លោក​ វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកសុខចិត្តចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែន ឬអាចជាសមាជិករបស់អង្គការនេះបាន។

ឆ្លើយតបសំណួរអ្នកកាសែតកាលពីសប្តាហ៍មុន លោកហ្សេលេនស្គីនិយាយថា «ខ្ញុំសុខចិត្តចុះចេញ ខ្ញុំគ្មានបំណងនៅកាន់តំណែងច្រើនឆ្នាំទៀតទេ។ បើអ្នកចង់ឲ្យខ្ញុំចេញពីកៅអីនេះ ខ្ញុំត្រៀមរួចជាស្រេច ប៉ុន្តែខ្ញុំក៏នឹងដោះដូរជាមួយសមាជិកភាពអង្គការណាតូផងដែរ»។

លោក​ វ្ល៉ូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុនដូចគ្នា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបង្ហាញជំហរថា ទីក្រុងមូស្គូ សូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះវត្តមានកងទ័ពណាតូនៅក្នុងទឹកដី អ៊ុយក្រែន ខណៈអ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova ក៏ព្រមានដែរថា សមាជិកភាពរបស់អ៊ុយក្រែន ក្នុងអង្គការណាតូ នៅតែមិនអាចទទួលយកបាន ហើយទ្វីបអឺរ៉ុប នឹងកើតមហន្តរាយ បើរឿងនេះកើតឡើងមែន។  

តាមពិតទៅ អ៊ុយក្រែន​ប្រាថ្នា​ក្លាយ​ជា​សមាជិក​ណាតូ​ពេញសិទ្ធិ​ជា​យូរ​មក​ហើយ ហើយថែមទាំង​បាន​ដាក់​ពាក្យ​ចូល​ជា​ផ្លូវ​ការ​កាលពី​​ឆ្នាំ២០២២ទៀតផង បន្ទាប់​ពី​អតីត​តំបន់​ចំនួន ៤ របស់​ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី ប៉ុន្តែរឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយនឹងមានការឆ្លើយតបខ្លាំងក្លាពីទីក្រុងមូស្គូ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ស្វាយកែវរមៀត
ព័ត៌មានជាតិ៤ នាទីutes មុន

ស្វាយកែវរមៀត នាំចេញទៅលក់នៅទីផ្សារ វៀតណាមជាង១០០តោន ក្នុង១ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៣៨ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ក្តាមសេះ
ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

Sokha Hotels

ព័ត៌មានពេញនិយម