ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់ថា ហ្សេលេនស្គី នឹងមកសេតវិមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី គ្រោងនឹងធ្វើទស្សនកិច្ចនៅសេតវិមាននៅថ្ងៃសុក្រទី២៨ខែកុម្ភៈ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឲ្យសហរដ្ឋអាមេរិកនូវលទ្ធភាពទទួលបានរ៉ែកម្ររបស់អ៊ុយក្រែន។

លោក ត្រាំ បាននិយាយថា លោក ហ្សេលេនស្គី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងរ៉ែកម្រ និងប្រធានបទផ្សេងទៀតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ ប៉ុន្តែបានស្នើថា ទីក្រុងវ៉ាស៊ីនតោននឹងមិនធ្វើការធានាសន្តិសុខរយៈពេលយូរអង្វែងណាមួយនោះទេ។
ទីក្រុងកៀវ បាននិងកំពុងស្វែងរកការធានាសន្តិសុខពីអាមេរិកដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលដាក់ដោយលោក ត្រាំ ដែលទាមទារឲ្យអ៊ុយក្រែនបង់ប្រាក់សម្រាប់ជំនួយរបស់អាមេរិកក្នុងអំឡុងពេលសង្រ្គាម បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពាននៅឆ្នាំ២០២២។
លោក ត្រាំ បានប្រាប់ដោយមិនបញ្ជាក់លម្អិតថា៖ «ខ្ញុំនឹងមិនធ្វើការធានាសន្តិសុខលើសពីនេះទេ យើងនឹងឲ្យអឺរ៉ុបធ្វើវាជំនួសវិញ»។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់របស់គាត់ថា កិច្ចពិភាក្សារបស់គាត់ជាមួយលោក ត្រាំ នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលបានការធានាសន្តិសុខ «ដើម្បីធានាថា ប្រទេសរុស្ស៊ីលែងបំផ្លាញអាយុជីវិតរបស់ប្រជាជាតិផ្សេងទៀត» ហើយបានបន្ថែមថា ការបន្តជំនួយរបស់អាមេរិកគឺមានសារៈសំខាន់។
មេដឹកនាំអ៊ុយក្រែន បានរៀបរាប់ថា៖ «សម្រាប់ខ្ញុំ និងសម្រាប់យើងទាំងអស់គ្នានៅក្នុងពិភពលោក វាមានសារៈសំខាន់ណាស់ដែលជំនួយរបស់អាមេរិកមិនគួរត្រូវបានបញ្ឈប់នោះទេ។ កម្លាំងគឺត្រូវការជាចាំបាច់នៅលើផ្លូវទៅកាន់សន្តិភាព»។

សូមបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្ត្រីអ៊ុយក្រែនបានហៅថាជា «កិច្ចព្រមព្រៀងបឋម» ទីក្រុងនឹងប្រគល់ប្រាក់ចំណូលមួយចំនួនពីធនធានរ៉ែរបស់ខ្លួន ទៅឲ្យមូលនិធិដែលគ្រប់គ្រងរួមគ្នាដោយសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះគឺជាក្ដីសង្ឃឹមស្នូលរបស់អ៊ុយក្រែន ក្នុងការប៉ុនប៉ងទទួលបានការគាំទ្រពីអាមេរិក ខណៈដែលលោក ត្រាំ កំពុងស្វែងរកការបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៊ីយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ កិច្ចចរចារវាងអាមេរិក និងរុស្ស៊ី ដែលរហូតមកដល់ពេលនេះ មិនទាន់បានរាប់បញ្ចូលវត្តមានទីក្រុងកៀវឲ្យចូលរួមនៅឡើយទេ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល