Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងក្តៅខ្លាំង មួយសប្តាហ៍ពេញ ដើមខែក្រោយ

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្យាករថា ក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃខែមីនា អាកាសធាតុនៅប្រទេសថៃ​ នឹងឡើងក្តៅខ្លាំង ដោយតំបន់ខ្លះសីតុណ្ហភាពអាច ហក់ដល់៤០អង្សាសេ ឬលើសពីនេះទៀតផង។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការព្យាករដែលចុះផ្សាយដោយសារព័ត៌មាន Khaosod នៅថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈ, ទីក្រុងបាងកក នឹងចាប់ក្តៅមុនគេ បន្ទាប់មកសីតុណ្ហភាពនឹងចាប់ផ្តើមឡើងនៅតំបន់កណ្តាល ភាគខាងកើត និងភាគឦសាន ដោយជាមធ្យមនឹងមានចន្លោះពី៣៧-៣៩អង្សាសេ ខណៈតំបន់ខ្លះ នឹងកើនលើស៤០អង្សាសេឯណោះ។

មូលហេតុគឺដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាសខ្យល់ត្រជាក់កម្រិតមធ្យម ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង នឹងចុះខ្សោយបណ្តាលឲ្យមានខ្យល់បក់ពីទិសខាងកើតនិងភាគអាគ្នេយ៍តិច។

(រូបថត៖ EPA)

កត្តានេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់តិចនៅផ្នែកខាងលើនៃប្រទេសថៃ និងរុញសីតុណ្ហភាពឲ្យឡើងខ្ពស់ជាពិសេសនៅពេលថ្ងៃ។

លើសពីថៃក៏បានចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំងអំឡុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនៅខែមេសាខាងមុខផងដែរ ដោយប្រកាសឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នព្រោះថា សីតុណ្ហភាពអាចហក់ឡើងដល់ទៅជាង ៤០អង្សាសេឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រលក​កម្តៅ សម្លាប់​មនុស្ស​ជាង​៤៧ ០០០​នាក់​នៅ​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម