Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ២០២៤ ប្រជាជនថៃ ១២,៣ លាននាក់មានជំងឺទាក់ទងនឹងខ្យល់ពុល

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) នៃ​​ប្រទេសថៃ​ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ប្រជាជនថៃចំនួន ១២,៣ លាននាក់បានទទួលរងនូវបញ្ហាសុខភាពដែលបណ្តាលមកពីខ្យល់ពុល ដោយតំបន់ភាគខាងជើងមានអត្រាខ្ពស់បំផុត បន្ទាប់មកគឺតំបន់ភាគឦសាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី​២៧​ខែ​កុម្ភៈនេះ។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

NESDC បានធ្វើបទបង្ហាញអំពីស្ថានភាពសង្គមក្នុងត្រីមាសទី៤​របស់ប្រទេសថៃ និងទិដ្ឋភាពទូទៅសម្រាប់ឆ្នាំ២០២៤​ដោយ​បង្ហាញពីការវិវឌ្ឍន៍សំខាន់ៗទាក់ទងនឹងបញ្ហាសុខភាពដែលទាមទារការយកចិត្តទុកដាក់នាពេលខាងមុខ។ ខណៈដែល​បញ្ហា​​​កម្រិត​ជាតិ​ពុល​ក្នុងខ្យល់​ (PM 2.5) កាន់តែអាក្រក់ទៅៗនាំទៅ​ដល់​ផល​​ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ។

យោងតាមរបាយការណ៍សន្ទស្សន៍គុណភាពខ្យល់ឆ្នាំ ២០២៤ ពីក្រុមហ៊ុន IQAir ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី ៣៣ ក្នុងចំណោមប្រទេសចំនួន១៤១ ទូទាំងពិភពលោក សម្រាប់ខ្យល់ពុលដែល​អាក្រក់​ជាង​​ឆ្នាំ២០២៣ ​​ដែលប្រទេសនេះ​ជាប់ចំណាត់ថ្នាក់ទី៣៦។

កម្រិត PM 2.5 ប្រចាំឆ្នាំជាមធ្យមសម្រាប់ឆ្នាំ២០២៤បានកើនឡើងពី២៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបក្នុងឆ្នាំ ២០២៣​ដែល​លើសពីស្តង់ដារមធ្យមប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកដល់ទៅ​៤.៨ដង។ ចំនួននេះបាននាំឱ្យមានផលប៉ះពាល់ដល់សុខភាពទាំងជំងឺភ្លាមៗ និងរ៉ាំរ៉ៃ ដូចជាជំងឺហឺត រលាកទងសួត និងមហារីកសួត។

(រូបភាព៖ The Nation)

បើតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ Chulalongkorn ក្នុងឆ្នាំ ២០២៤ បានរកឃើញថា PM 2.5 នៅទីក្រុងបាងកក និងតំបន់ជុំវិញនោះមានផ្ទុកនូវសារធាតុដូចជា អាសេនិច កាដមីញ៉ូម និងក្រូមីញ៉ូមក្នុងកម្រិតខ្ពស់ ដែលទាំងអស់នេះបង្កើនហានិភ័យនៃជំងឺមហារីកសួត។

យោងតាមមជ្ឈមណ្ឌលទិន្នន័យសុខភាពនៃក្រសួងសុខាភិបាលសាធារណៈក្នុងឆ្នាំ ២០២៤ មនុស្ស ១២.៣ លាននាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺទាក់ទងនឹងខ្យល់ពុលកើនឡើង ១០.១% ពីឆ្នាំ ២០២៣ ដោយតំបន់ភាគខាងជើងមានចំនួនករណីខ្ពស់បំផុត បន្ទាប់មកគឺតំបន់ភាគឦសាន និងទីក្រុងបាងកក។ ជាមួយគ្នានេះចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥មានករណីជំងឺទាក់ទងនឹងការបំពុលខ្យល់ចំនួន ៩៨០០០០ករណី។

អាជ្ញាធរបានណែនាំដល់ប្រជាជលរដ្ឋជាពិសេសក្រុមមនុស្សដែលមានហានិភ័យខ្ពស់ រួមមានមនុស្សចាស់ កុមារតូច ស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលមានជំងឺរ៉ាំរ៉ៃ ដោយបុគ្គលទាំងនេះគួរតែពាក់ម៉ាសដើម្បីការពារPM 2.5 រាល់ពេលចេញទៅក្រៅ បិទទ្វារ និងបង្អួចឱ្យជិត ហើយសម្អាតផ្ទះជារៀងរាល់ថ្ងៃ ជៀសវាងសកម្មភាពក្រៅ កាត់បន្ថយការប្រើប្រាស់រថយន្ត និងទម្រង់នៃការឆេះណាមួយ៕

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៩ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម