Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិភូ​រាប់​សិប​នាក់ នាំ​គ្នា​ងើប​ដើរ​ចេញ ពេល​រុស្ស៊ី​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហ​ប្រជាជាតិ

បានផុស

នៅ

ប្រតិភូ​រាប់សិបនាក់ បានដើរចេញពីសុន្ទរកថារបស់រុស្ស៊ីទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធ​ទី​២៦​ខែ​កុម្ភៈ ដែល​​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​សកម្មភាព​បង្ហាញ​ការ​គាំទ្រ​ដល់​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូ រួម​​មាន​ទាំងឯកអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងអង់គ្លេស បាន​ងើប​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ប្រមូលផ្តុំគ្នានៅខាងក្រៅបន្ទប់ដែលសម័យប្រជុំកំពុងប្រព្រឹត្តទៅ ដើម្បីប្រារព្ធ​ខួប​រយៈពេលបីឆ្នាំ ចាប់តាំងពី​ការឈ្លានពានពេញលេញ​របស់រុស្ស៊ី​លើអ៊ុយក្រែន។

លោក Simon Manley ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា៖ «ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន ប្រៀប​ដូច​ជា​ដែក​ថែប។ យើងចង់ឃើញសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ អ៊ុយក្រែន​ត្រូវ​តែ​នៅ​តុចរចា»។

ចំណែក​ឯកអគ្គរដ្ឋទូតបារាំង លោក Jerome Bonnafont បានប្រាប់​ថា៖ «បើយើង​មិន​បញ្ចេញ​ប្រតិកម្ម​លើ​​រឿង​ដែល​​កើតឡើង​​ចំពោះ​​អ៊ុយក្រែន យើងនឹងឈាន​ទៅ​រកការបែកបាក់នៃគោលការណ៍គ្រឹះដែលអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង»។

នៅក្នុងសុន្ទរកថា​ទៅកាន់ក្រុមប្រឹក្សា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Vershinin បានចោទប្រកាន់អ៊ុយក្រែនពី​«ការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន» និង​​គោលការណ៍ «Russophobia» ​សំដៅ​លើ​​គោលនយោបាយ​រើសអើង​និង​ស្អប់​ខ្ពើម​រុស្ស៊ី។

(រូបថត៖ Reuters)

ដោយ​ឡែក​តំណាង​​របស់​អ៊ុយក្រែន ​បាន​រិះគន់​រុស្ស៊ី​ថា​បាន​ផ្គើន​នឹង​ច្បាប់​អន្តរជាតិ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកស្រី Mariana Betsa បានប្រាប់ក្រុមប្រឹក្សាថា៖ «អ្នកឈ្លានពានគួរតែត្រូវបានដាក់ទណ្ឌកម្ម ការឈ្លានពានមិនគួរត្រូវបានលើក​ទឹក​ចិត្ត​ទេ»។

បន្ទាប់ពីសុន្ទរកថា លោកស្រីបានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉យទ័រថា មិនគួរមានការចរចាទ្វេភាគីជាមួយរុស្ស៊ីទេ។

លោកស្រីបាននិយាយ​ទៀត​ថា៖ «សហភាពអឺរ៉ុបគួរតែមានវត្តមាន ហើយសហរដ្ឋអាមេរិកគ្មានអ្វី​ត្រូវ​ធ្វើ​អំពីអ៊ុយក្រែន ដោយគ្មាន​វត្តមាន​អ៊ុយក្រែនឡើយ» ដោយបន្ថែមថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខ​ដ៏​ច្បាស់លាស់​មួយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម