ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ីជួបពិភាក្សាគ្នាលើកទី២នៅថ្ងៃនេះនៅតួកគី
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio និងសមភាគីរុស្ស៊ី លោក លោក Sergei Lavrov នឹងជួបប្រជុំទ្វេភាគីលើកទី២នៅថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី ដោយមិននិយាយពីបញ្ហាអ៊ុយក្រែន ប៉ុន្តែផ្តោតសំខាន់លើការបង្កើតទំនាក់ទំនងការទូតងាកទៅរកប្រក្រតីភាពឡើងវិញ។

ជំនួបលើកទី២កម្រិតរដ្ឋមន្ត្រីការបរទេសរវាងមហាអំណាចទាំងពីរ បន្ទាប់ពីបានធ្វើឡើងលើកដំបូងកាលថ្ងៃទី១៨ខែកុម្ភៈនៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីតនៅតំបន់មជ្ឈិមបូព៌ា ដែលជាការបើកផ្លូវដ៏សំខាន់មួយសម្រាប់ស្តារទំនាក់ទំនងឡើងវិញ ក្រោយពីមហាអំណាចប្រជែងឥទ្ធិពលគ្នាទាំងពីរនេះមិនមានទំនាក់ទំនងអស់រយៈពេលជិត៣ឆ្នាំ ដោយសារសង្គ្រាមនៅអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មាន AFP របស់បារាំង បានផ្សាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ការជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃព្រហស្បតិ៍ នឹងពិភាក្សាអំពីបញ្ហាលេចធ្លោទាក់ទងនឹងស្ថានទូតរបស់ពួកគេ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានស្រង់សារឆ្លើយតបរបស់មន្ត្រីការបរទេសសហរដ្ឋអាមេរិក បានអះអាងថា ការពិភាក្សាទ្វេភាគីនោះនឹងមិនផ្តោសំខាន់លើជម្លោះនៅអ៊ុយក្រែនទេ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគាំទ្រគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចាប់តាំងពីចូលកាន់តំណែងកាលពីខែមករា ដោយបានឈានដល់ការជួបតាមទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កាលថ្ងៃទី១២ខែកុម្ភៈដែលជាចំណុចរបត់ដ៏សំខាន់ក្នុងនយោបាយសកលលោក៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា