Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ​មិនមាត់​មិនក ជុំវិញ​ជំហរ​ការពារ​កោះ​តៃវ៉ាន់​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនធ្វើការអធិប្បាយថាតើអាមេរិកនឹងធ្វើអន្តរាគមន៍ក្នុងការ​រារាំងប្រទេសចិនពីការកាន់កាប់តៃវ៉ាន់ដោយ​ការ​ប្រើប្រាស់​កម្លាំងដែរឬទេ។ យោង​ការ​ចេញ​ផ្សាយ​របស់​​បណ្តា​សារព័ត៌មាន​អន្តរជាតិ​។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានកាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯសេតវិមានថា៖«ខ្ញុំមិនដែលធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ ខ្ញុំមិនធ្វើអត្ថាធិប្បាយលើអ្វីនោះទេ ព្រោះខ្ញុំមិនចង់ដាក់ខ្លួននៅក្នុងរឿងនោះ»។

ការបដិសេធមិនធ្វើអត្ថាធិប្បាយនេះគឺជាការចាកចេញគួរ​​ឲ្យ​តាម​ដាន​ពីសេចក្តីថ្លែងការណ៍របស់អតីតប្រធានាធិបតី ចូ បៃដិន ដែលបាននិយាយម្តងហើយម្តងទៀតថា គាត់នឹងធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើចិនឈ្លានពានតៃវ៉ាន់។

ជាធម្មតាសហរដ្ឋអាមេរិកបានចៀសវាងការធានាសុវត្ថិភាពច្បាស់លាស់​ចំពោះ​កោះ​តៃ​វ៉ាន់​រាប់ទសវត្សរ៍​មក​ហើយ​ ដោយ​​បន្តការរក្សាគោលនយោបាយនៃភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ​​​រហូត​មក​។ ច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ អំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ធនធានឲ្យតៃវ៉ាន់ដើម្បីការពារខ្លួន និងប្រឆាំងនឹងការផ្លាស់ប្តូរស្ថានភាពឯកតោភាគីណាមួយ ប៉ុន្តែមិនបាននិយាយច្បាស់លាស់ថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍នោះទេ។

គួរបញ្ជាក់ថា ក្នុង​អំឡុង​យុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានស្នើនៅ​ក្នុង​បទសម្ភាសន៍ជាមួយ Bloomberg News ថា តៃវ៉ាន់​«គួរតែបង់ប្រាក់ឱ្យអមេរិកសម្រាប់ការពារជាតិ»។ មួយវិញទៀតនោះកាល​ពី​ថ្ងៃ​ពុធ លោក ត្រាំ បាន​និយាយ​ថា លោក​មាន «ទំនាក់ទំនង​ដ៏​អស្ចារ្យ» ជាមួយ​មេដឹកនាំ​ចិន Xi Jinping ហើយ​រំពឹង​ថា​នឹង​ជំរុញ​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែ​ប្រសើរ​ជាមួយ​ទីក្រុង​ប៉េកាំង៕

(រូបភាព៖ Bloomberg)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម