ព័ត៌មានអន្ដរជាតិ
អង់គ្លេស ជំរុញអាមេរិក ត្រូវធានាសន្តិសុខដល់អ៊ុយក្រែន ដើម្បីកំញើញរុស្ស៊ី កុំឲ្យលុកលុយម្តងទៀត
ថ្លែងក្នុងយន្តហោះអំឡុងដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីបំពេញទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានជំរុញឲ្យសហរដ្ឋអាមេរិកផ្តល់ការធានាសន្តិសុខដល់ទីក្រុងកៀវ ដើម្បីកំញើញកុំឲ្យប្រធានាធិបតីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែន ម្តងទៀត។

លោកនិយាយថា «ត្រូវតែមានការធានាសន្តិសុខឲ្យបានគ្រប់គ្រាន់ ដើម្បីរារាំងលោក Putin មិនឲ្យវិលមកសាជាថ្មី ព្រោះខ្ញុំបារម្ភថា ប្រសិនបើមានបទឈប់បាញ់ដោយគ្មានការធានាសន្តិសុខទេនោះ វានឹងផ្តល់ឱកាសឲ្យលោក Putin វិលមកម្តងទៀត ពីព្រោះអ្នកទាំងអស់គ្នាដឹងហើយ អំពីមហិច្ឆតារបស់គាត់លើប្រទេសអ៊ុយក្រែន»។
យ៉ាងណាក្តី ជុំវិញបញ្ហានេះ ប្រមុខសេតវិមាន Donald Trump បានបញ្ជាក់រួចហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិទី២នេះថា លោកនឹងមិនធានាសន្តិសុខដល់អ៊ុយក្រែនឡើយ ដ្បិតលោកនិង Volodymyr Zelenskyy ត្រៀមចុះកិច្ចព្រមព្រៀងធនធានរ៉ែជាមួយគ្នាក៏ដោយ។
មិនត្រឹមប៉ុណ្ណឹង អ្វីដែលគេភ្ញាក់ផ្អើលនោះគឺថា លោក Trump ប្រកាស ទុកឲ្យអឺរ៉ុបជាអ្នកធានាសន្តិសុខរបស់អ៊ុយក្រែនវិញ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក Starmer នៅវ៉ាស៊ីនតោន មានគោលបំណងពង្រឹងទំនាក់ទំនង អង់គ្លេស-អាមេរិក និងដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ ប៉ុន្តែរឿងសំខាន់បំផុតគឺត្រូវធ្វើយ៉ាងណា បញ្ចុះបញ្ចូលអាមេរិកឲ្យបន្តធានាសន្តិសុខជូនអ៊ុយក្រែនឲ្យបាន ចំពេលមានជម្លោះជាមួយរុស្ស៊ី។
លោក Starmer ក៏នឹងលើកយកប្រធានបទទាក់ទងការបញ្ជូនកងរក្សាសន្តិភាពអឺរ៉ុបប្រមាណ ៣០ ០០០នាក់ទៅអ៊ុយក្រែនផងដែរ ហើយចង់បានការគាំទ្រពីសំណាក់លោក Trump។
ដំណើរទស្សនកិច្ចនេះទៀតសោត គឺជាផ្នែកមួយនៃយុទ្ធនាការរបស់អឺរ៉ុប ដើម្បីជំរុញឲ្យមានវត្តមានរបស់អ៊ុយក្រែន នៅក្នុងកិច្ចចរចាលើកក្រោយៗ ហើយចង់បានការធានារបស់អាមេរិកថា ខ្លួននឹងនៅតែឈរពីក្រោយអឺរ៉ុប ដើម្បីទប់ទល់នឹងសកម្មភាពដ៏គឃ្លើនរបស់រុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា អឺរ៉ុប កំពុងចាក់សាំងលើភ្លើងសង្គ្រាមនៅអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ