ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលនិងក្រុមហាម៉ាសឈានដល់កិច្ចព្រមព្រៀងដោះលែងអ្នកទោសជាង៦០០នាក់
ក្រុមហាម៉ាស់ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការពន្យារពេលរបស់អ៊ីស្រាអែលក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីន៦២០នាក់ ជាថ្នូរនឹងដោះលែងអ្នកទោសអ៊ីស្រាអែល៦នាក់ពីតំបន់ហ្គាហ្សាជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងដំណាក់កាលទី១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ខែកុម្ភៈនេះ។

ក្រុមហាម៉ាស បានបញ្ជាក់កាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងដោះលែងស្ត្រីនិងកុមារប៉ាឡេស្ទីនបន្ថែមទៀតពីពន្ធនាគារនៅថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមនេះក៏នឹងព្រមគ្នាប្រគល់សាកសពអ្នកចាប់ជនជាតិអ៊ីស្រាអែលទាំងបួននាក់ក្នុងពេលដំណាលគ្នា។ ការផ្លាស់ប្តូរនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នេះដោយអេហ្ស៊ីបត្រួតពិនិត្យដំណើរការដើម្បីធានាថាភាគីទាំងពីរបំពេញលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
ក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែលពីបទ «បំផ្លិចបំផ្លាញ» បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីន ៦២០នាក់កាលពីថ្ងៃសៅរ៍។ ប៉ុន្តែអ៊ីស្រាអែលបានបង្ហាញពីភាពត្រឹមត្រូវនៃការពន្យារពេលនេះដោយលើកឡើងពីការព្រួយបារម្ភលើការជួបជុំជាសាធារណៈដ៏ធំក្នុងអំឡុងពេលដែលជនជាតិអ៊ីស្រាអែលត្រូវបានដោះលែង ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថាជា «ពិធីដ៏អាម៉ាស»។
មកដល់ពេលនេះបេសកជនមជ្ឈិមបូព៌ារបស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា កិច្ចពិភាក្សាសម្រាប់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សានៅតែស្ថិតក្រោមការពិចារណា ខណៈដំណាក់កាលទីមួយគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍នេះ។
អ៊ីស្រាអែលហាក់កំពុងស្វែងរកការបន្តនៃដំណាក់កាលទី១នៃកិច្ចព្រមព្រៀងជាជាងចូលរួមក្នុងការចរចានៅដំណាក់កាលទីពីរ។ ទោះយ៉ាងណា អ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងដកខ្លួនចេញពីច្រករបៀង Philadelphi ដែលជាផ្នែកនៃដំណាក់កាលទីមួយ។ ច្រករបៀង Philadelphia ដែលតំណាងឱ្យតំបន់ព្រំដែនទាំងមូលរវាង ហ្គាហ្សា និងអេហ្ស៊ីប គឺជាចំណុចនៃជម្លោះ ខណៈដែលអ៊ីស្រាអែលព្យាយាមរក្សាការគ្រប់គ្រងតំបន់នោះ៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ