Connect with us

ព័ត៌មានអន្ដរជាតិ

IAEA៖ អ៊ីរ៉ង់​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​៦​គ្រាប់ ជាមួយ​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​ចម្រាញ់​រួច

បានផុស

នៅ

របាយការណ៍ថ្មីៗពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បង្ហាញថា អ៊ីរ៉ង់បានបង្កើនឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែល​ចម្រាញ់​​រួច ហើយឥឡូវនេះអ៊ីរ៉ង់មានសម្ភារៈគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរដល់​ទៅ​ចំនួន៦គ្រាប់។

(រូបថត៖ Stock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី​៨​ខែកុម្ភៈ ទុនបម្រុង​នៃសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដែលចម្រាញ់​ភាព​សុទ្ធ​​រហូតដល់​៦០​% បានឈានដល់ប្រមាណ ២៧៥​គីឡូក្រាម ដែលជាការកើនឡើង ៥០% បើ​ធៀប​នឹង​ចុង​ខែ​តុលា​ឆ្នាំ​២០២៤។

ការកើនឡើងនេះ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភជាអន្តរជាតិ ដោយសារតែសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ដល់ភាពសុទ្ធ ៦០% គឺជាជំហានបច្ចេកទេស​ឆ្ពោះ​ទៅ​រក​​ការ​សម្រេច​បាន​នូវ​ការ​ផលិត​អាវុធ​​នុយក្លេអ៊ែរ។ IAEA រាយការណ៍ថា ការផលិតអ៊ុយរ៉ាញ៉ូម​​៦០% ប្រចាំខែរបស់អ៊ីរ៉ង់ ក៏​ត្រូវ​គេ​ឃើញ​ថា​មានការកើនឡើងគួរ​ឲ្យ​កត់សម្គាល់ផងដែរ។

ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​ដោយសារ​ភាព​តានតឹង​ដែល​កំពុង​បន្ត​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក។ អាមេរិកបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងឡើងវិញលើអ៊ីរ៉ង់ ខណៈដែលបណ្តាប្រទេសអឺរ៉ុបកំពុងសញ្ជឹងគិតអំពីការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ​ដែលត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ​២០១៥។ ជាការឆ្លើយតប អ៊ីរ៉ង់បានគំរាមដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែ បើការដាក់ទណ្ឌកម្មបែបនេះត្រូវបាន​ដាក់​បញ្ចូលម្ដង​ទៀត។

ទោះបីជាមានការអះអាងរបស់អ៊ីរ៉ង់ថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនធ្វើ​ឡើង​ក្នុងគោលបំណងសន្តិភាពក៏ដោយ សកម្មភាពបង្កើនប្រសិទ្ធភាព និងការប្រមូលផ្តុំសារធាតុអ៊ុយរ៉ាញ៉ូមបានធ្វើឲ្យ​មានការបារម្ភជាសកលកាន់តែខ្លាំងឡើងទាក់ទងនឹងសក្តានុពលនៃការសាយភាយនុយក្លេអ៊ែរនៅក្នុងតំបន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម