Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ នឹងជួយអ៊ុយក្រែន បានដីពីរុស្ស៊ីវិញ ឲ្យបានច្រើន តាមលទ្ធភាព 

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅអាណត្តិទី២របស់លោក ដូណាល់ ត្រាំ, ប្រធានាធិបតីអាមេរិករូបនេះនិយាយថា លោកនឹងប្រឹងឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាជួយឲ្យអ៊ុយក្រែន ទទួលបានទឹកដីមកវិញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ត្រូវបានដកស្រង់សម្តីដោយ​ New York Post កាលពីថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ថា «យើងនឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីបង្កើតជាកិច្ចព្រមព្រៀងដ៏ល្អបំផុតសម្រាប់ភាគីទាំងពីរ ហើយក្នុងនោះនឹងព្យាយាមឲ្យអ៊ុយក្រែន ទទួលបានដីមកវិញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដ្បិតឥឡូវ មិនទាន់មានការធានាលើកិច្ចព្រមព្រៀងណាមួយក៏ដោយ»។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏សង្កត់ធ្ងន់ដែរថា អ៊ុយក្រែន ក៏ត្រូវលះបង់គំនិតចង់ចូលរួមជាមួ​យអង្គការណាតូផងដែរ បើសិនជាចង់ឲ្យមានកិច្ចព្រមព្រៀងដ៏រលូន ហើយចង់ឲ្យរុស្ស៊ីធ្វើសម្បទានមែន។

ពាក់ព័ន្ធរឿងអង្គការណាតូនេះដែរ លោកត្រាំ បានបញ្ជាក់មុននេះថា អ៊ុយក្រែន ឈប់ស្រមៃចូលជាសមាជិកអង្គការណាតូទៀតទៅ ព្រោះរឿងនេះមិនអាចទៅរួចនោះទេ។ លោកសូមឲ្យទីក្រុងកៀវ បំភ្លេចរឿងនេះចោលទៅ ព្រោះវាប្រហែលជាមូលហេតុធ្វើឲ្យសង្គ្រាមផ្ទុះឡើង។ 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

រុស្ស៊ីតែងជំទាស់ចំពោះការពង្រាយទៅភាគខាងកើត របស់ប្លុកយោធាដឹកនាំដោយអាមេរិក ដោយចាត់ទុកថា វាជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់ខ្លួន ដ្បិតណាតូ នៅតែជាបំណងប្រាថ្នាធំរបស់អ៊ុយក្រែន ដល់ថ្នាក់ប្រមុខដឹកនាំទីក្រុងកៀវ លោក​ វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកសុខចិត្តចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែន ឬអាចជាសមាជិករបស់អង្គការនេះបានក៏ដោយ។

សូមបញ្ជាក់ថា រុស្ស៊ីបានកាត់យកតំបន់ចំនួន៥របស់អ៊ុយក្រែន ដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនដែលក្នុងនោះមានដូចជា Crimea, Donetsk, Luhansk, Zaporizhzhia និង Kherson។ បើបូកសរុបចូលគ្នាទៅ តំបន់ទាំង៥ខាងលើនេះមានផ្ទៃដី ១៣៥ ៨៤៥គីឡូម៉ែត្រការ៉េ ពោលគឺស្មើនឹងប្រហែល ២២%នៃទឹកដីអ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ៖ អ៊ុយក្រែន ឈប់ស្រមៃចូល ណាតូ ទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

នៅរតនគិរី ជនជាតិដើមភាគតិចមួយរូប ងាកមកប្រកបរបរដាំដំណាំអំពៅរកចំណូលបានច្រើនគួរសម ដើម្បីចិញ្ចឹមគ្រួសារ

ព័ត៌មានជាតិ៣ នាទីutes មុន

ឆ្នាំ ២០២៥ មន្ទីរសាធារណការ​ខេត្តក្រចេះ ដាក់​ផែនការ​កែលម្អ​លើកកម្ពស់កម្រិតគុណភាព​ផ្លូវ​ជាតិ​សំខាន់ៗ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ នឹងជួយអ៊ុយក្រែន បានដីពីរុស្ស៊ីវិញ ឲ្យបានច្រើន តាមលទ្ធភាព 

ព័ត៌មានជាតិ២៣ នាទីutes មុន

ទីស្តីការគណៈរដ្ឋមន្រ្តី ផ្តល់គោលការណ៍ណែនាំពាក់ព័ន្ធការអនុវត្តកម្មវិធីសិក្សាទំនើប

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ហ្វាំងឡង់ ប្រកាស​ផ្ដល់​ជំនួយយោធា​ជិត ៧០០​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម