Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

បានផុស

នៅ

ប្រធានាធិបតីអាមេរិក Donald Trump បានស្វាគមន៍នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក្នុងដំណើរបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន ហើយបន្ទាប់ពីបញ្ចប់សន្និសីទកាសែតជាមួយគ្នា ក៏មានការចោទសួរពីក្រុមអ្នកសារព័ត៌មានដែរថា តើលោក Trump នឹងគាំទ្រទេប្រសិនបើអង់គ្លេស ដាក់ទ័ពនៅអ៊ុយក្រែនហើយប៉ះទង្គិចជាមួយរុស្ស៊ីមែននោះ? ស្រាប់តែប្រមុខសេតវិមានបានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា «អត់ទេ! អង់គ្លេសមិនត្រូវការជំនួយឡើយ កងទ័ពរបស់ពួកគេអាចដោះស្រាយខ្លួនឯងបាន អ៊ីចឹងសូមដោះស្រាយខ្លួនឯងទៅ»។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer (ឆ្វេង) និងប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បារាំងនិងអង់គ្លេសនេះហើយ ជាអ្នកចេញមុខចេញមាត់ជាងគេ ក្នុងយុទ្ធនាការប្រមែប្រមូលកងទ័ពអឺរ៉ុបឲ្យបាន ៣០ ០០០នាក់ ដើម្បីបញ្ជូនទៅអ៊ុយក្រែន ដើរតួជាកងរក្សាសន្តិភាពនៅពេលទីក្រុងកៀវនិងមូស្គូ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយគ្នា ប៉ុន្តែរឿងនេះធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក និងជំទាស់យ៉ាងដាច់អហង្ការ។

ជុំវិញបញ្ហានេះ ក្រោយជំនួបជាមួយលោក Trump នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥, លោក Starmer ប្រាប់ទៅអ្នកសារព័ត៌មានថា អង់គ្លេសកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើរឿងនេះជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត ហើយសូមបញ្ជាក់ថា អង់គ្លេសនិងសម្ព័ន្ធមិត្តបានត្រៀមរួចហើយដើម្បីបញ្ជូនទ័ពនិងយន្តហោះ គាំទ្រដល់កិច្ចព្រមព្រៀង ព្រោះនោះវាមធ្យោបាយតែមួយគត់ ដែលអាចនាំឲ្យមានសន្តិភាពជានិរន្តបាន។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer (ឆ្វេង) និងប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនខ្វាយខ្វល់ចំពោះរឿងនេះឡើយ ព្រោះនៅពេលអ្នកសារព័ត៌មានសួរសំណួរទាក់ទិនករណីប៉ះទង្គិចរវាងទ័ពទាំងនោះជាមួយកងកម្លាំងរុស្ស៊ី, ប្រធានាធិបតីអាមេរិក បានឆ្លើយថា «ពួកគេចេះមើលថែខ្លួនឯងហើយ។ វាស្តាប់ទៅដូចជាថាអាមេរិកកំពុងគេចវេស ប៉ុន្តែវាមិនមែនអ៊ីចឹងឡើយ អ្នកដឹងទេ អង់គ្លេសមានទាហានដ៏អស្ចារ្យ មានយោធាមិនគួរឲ្យជឿ ហើយពួកគេអាចថែរក្សាខ្លួនឯងបាន។ តែប្រសិនបើពួកគេត្រូវការជំនួយ ខ្ញុំនឹងនៅជាមួយអង់គ្លេសជានិច្ច ប៉ុន្តែពួកគេមិនត្រូវការជំនួយទេ»។ 

ពាក់ព័ន្ធរឿងបញ្ជូនទ័ពទៅអ៊ុយក្រែននេះដែរ ទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗរួចទៅហើយ ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើង បញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ។

ទ័ពណាតូ (រូបថត៖ AP)

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាតា, លោក Lavrov បានចង្អុលចំឈ្មោះនាយករដ្ឋមន្ត្រីដាណឺម៉ាកអ្នកស្រី Mette Frederiksen តែម្តង ដោយនិយាយថា គេកំពុងដុតអ៊ុយក្រែនឲ្យបន្តអរិភាពតាមរយៈការអះអាងថា សន្តិភាពក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺអាក្រក់ជាងសង្គ្រាមទៅទៀត។ វិធីសាស្រ្តរបស់អឺរ៉ុបចំពោះអ៊ុយក្រែនគឺ ព្យាយាមចាក់សាំងលើភ្លើង ទាំងមិនព្រមមើលឫសគល់នៃជម្លោះហើយរកមធ្យោបាយដោះស្រាយ។ ការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន គឺមិនអាចទទួលយកបានដាច់ខាតសម្រាប់រុស្ស៊ី។

សូមជម្រាបជាថ្មី កងទ័ព ៣០ ០០០នាក់ដែលស្ថិតក្នុងផែនការអឺរ៉ុបនេះ គឺនឹងរ៉ាប់រងធានាសន្តិភាពដែនទឹកនិងដែនអាកាស ខ្លាំងជាងជើងគោក ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូង ប្រទេសអ៊ុយក្រែនឡើយ។ កងទ័ពនឹងត្រូវដាក់ឲ្យឈរជើងនៅតាមទីក្រុង និងកំពង់ផែសំខាន់ៗ ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរ ផងដែរ ដោយមានជំនួយពីសំណាក់យន្តហោះឈ្លបយកការណ៍៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង់គ្លេស ជំរុញអាមេរិក ត្រូវធានាសន្តិសុខដល់អ៊ុយក្រែន ដើម្បីកំញើញរុស្ស៊ី កុំឲ្យលុកលុយម្តងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១០ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម