ព័ត៌មានអន្ដរជាតិ
ហាម៉ាស ចេញមុខឆ្លើយតបទៅ Trump ក្រោយបង្ហោះវីដេអូ អំពីគម្រោងកែប្រែតំបន់ហ្គាហ្សា
វីដេអូ AI ដែលប្រធានាធិបតីអាមេរិក Donald Trump បង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ ដោយបង្ហាញពីចក្ខុវិស័យអំពីអនាគតដ៏មានសក្តានុពលរបស់តំបន់ហ្គាហ្សា បានបង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អន្តរជាតិ ហើយសូម្បីពេលនេះ ក្រុមហាម៉ាសដែលមានមូលដ្ឋាននៅទឹកដីប៉ាឡេស្ទីន ក៏មានប្រតិកម្មនិងចេញមុខឆ្លើយតបផងដែរ។

តាមការសេចក្តីរាយការណ៍របស់ Daily Mail កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥ អ្នកនាំពាក្យក្រុមហាម៉ាស Basem Naim បាននិយាយថា «គំនិតរបស់ប្រធានាធិបតីអាមេរិកអំពីតំបន់ហ្គាហ្សា គឺមិនស្របជាមួយវប្បធម៌និងផលប្រយោជន៍របស់ពលរដ្ឋប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់នោះទេ។ ពិតជាគួរឲ្យសោកស្តាយ ដែលលោក Trump កំពុងបំផុសគំនិតទាំងមិនគិតពីវប្បធម៌ និងផលប្រយោជន៍របស់ប្រជាជន។ ពលរដ្ឋហ្គាហ្សា កំពុងរង់ចាំមើលថ្ងៃដែលពួកគេឃើញហ្គាហ្សា ត្រូវសាងសង់ឡើងវិញ ស្តារសេដ្ឋកិច្ចនិងកសាងអនាគតយ៉ាងភ្លឺត្រចះត្រចង់សម្រាប់កូនចៅជំនាន់ក្រោយ ប៉ុន្តែរឿងនេះមិនអាចជោគជ័យនៅក្នុងគុកធំបានទេ។ យើងមិនតស៊ូដើម្បីធ្វើឲ្យគុកនេះល្អជាងមុនឡើយ តែយើងចង់កម្ចាត់គុកនេះចោល និងលែងឲ្យមានអ្នកជាប់គុកទៀត។

ចំពោះវីដេអូដែលលោក Trump បង្ហោះ ត្រូវគេដឹងថា គឺយោងតាមផែនការដែលលោកស្នើឡើងនាពេលថ្មីៗកន្លងទៅ ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីហ្គាហ្សាទៅកាន់ប្រទេសអារ៉ាប់ជិតខាង។
វីដេអូនោះបង្ហាញពីការជប់លៀងឥតឈប់ឈរ និងប្រាក់ដុល្លារ នៅតាមតំបន់ឆ្នេរសមុទ្រ ហើយក៏មានរូបសំណាកពណ៌មាសរបស់លោក Trump ផងដែរ។ ចំណែកឯប៉ារ៉ូលចម្រៀងត្រូវបានច្រៀងថា៖ «គ្មានផ្លូវរូងក្រោមដី, គ្មានការភ័យខ្លាចទៀតទេ, “Trump Gaza” ទីបំផុតនៅទីនេះ, “Trump Gaza” ភ្លឺចែងចាំង, អនាគតពណ៌មាស, ពន្លឺថ្មី, ពិធីបុណ្យនិងការរាំរែក, កិច្ចព្រមព្រៀងបានបញ្ចប់ “Trump Gaza” ជាប់លេខមួយ»។

លោក ត្រាំ ធ្លាប់លើកឡើងកាលពីថ្ងៃទី២៥ខែមករាថា អេហ្ស៊ីបនិងហ្ស៊កដានី គួរតែទទួលយកជនជាតិប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា។ ក្រោយមក លោកក៏បានស្នើឲ្យអាមេរិកកាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ទីលំនៅអចិន្ត្រៃយ៍របស់ពលរដ្ឋប៉ាឡេស្ទីនចេញពីហ្គាហ្សាដោយគ្មានសិទ្ធិត្រឡប់មកវិញ។
សូមជម្រាបថា ហ្គាហ្សាគឺជាជ្រោយដ៏តូចមួយដែលមានផ្ទៃដីប្រហែល ៣៦៥គីឡូម៉ែត្រក្រឡា ជាប់ព្រំដែនអ៊ីស្រាអែលនិងអេហ្ស៊ីប ហើយម្ខាងទៀតបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ វាជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួនពីរ ដែលមួយទៀតគឺ West Bank ជាប់ព្រំដែនហ្ស៊កដានី ប៉ុន្តែត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បង្ហោះវីដេអូ AI មួយពាក់ព័ន្ធនឹងគម្រោងកែប្រែហ្គាហ្សាទៅជាតំបន់កម្សាន្ត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ