ព័ត៌មានអន្ដរជាតិ
ចិន៖ ចំណងមិត្តភាពរវាងក្រុងប៉េកាំង និងក្រុងមូស្គូ នឹងមិនរងផលប៉ះពាល់ព្រោះអាមេរិកឡើយ
ចិន បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្អាក់ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ដោយអះអាងថា ការប៉ុនប៉ងបែបនេះ «នឹងត្រូវបរាជ័យ»។

សេចក្តីថ្លែងការណ៍របស់ចិននេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការអត្ថាធិប្បាយនាពេលថ្មីៗរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដែលបង្ហាញពីការព្រួយបារម្ភចំពោះការពង្រឹងទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសង្កត់ធ្ងន់កាលពីថ្ងៃទី២៧ខែកុម្ភៈថា ភាពជាដៃគូរវាងចិន និងរុស្ស៊ី ត្រូវបានជំរុញដោយ «សក្ដានុពលផ្ទៃក្នុងដ៏រឹងមាំ» ហើយនៅតែមិនប៉ះពាល់ដោយឥទ្ធិពលពីខាងក្រៅ។ លោក Lin បាននិយាយទៀតថា៖ «ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងស្ថានភាពអន្តរជាតិក៏ដោយ ទំនាក់ទំនងចិន-រុស្ស៊ីនឹងបន្តឆ្ពោះទៅមុខជាលំដាប់»។ លោកបានបន្ថែមទៀតថា ការប៉ុនប៉ងរបស់អាមេរិកដើម្បីបង្កើតភាពមិនចុះសម្រុងគ្នារវាងប្រទេសទាំងពីរគឺ «ឥតប្រយោជន៍ទាំងស្រុង»។
លោក Rubio នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Breitbart បានព្រមានថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងចិន និងរុស្ស៊ី អាចបង្កបញ្ហាប្រឈមដ៏សំខាន់សម្រាប់អាមេរិក ជាពិសេសប្រសិនបើមហាអំណាចនុយក្លេអ៊ែរទាំងពីរសហការគ្នាប្រឆាំងនឹងផលប្រយោជន៍របស់អាមេរិក។ ក្រុមអ្នកវិភាគ បានលើកឡើងថា អាមេរិកអាចនឹងព្យាយាមធ្វើឲ្យសម្ព័ន្ធភាពចិន-រុស្ស៊ីចុះខ្សោយ ដោយការចូលរួមកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូ ជាយុទ្ធសាស្ត្រមួយដែលចិនកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់៕

ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា