ព័ត៌មានអន្ដរជាតិ
Putin៖ មានមនុស្សច្រើនណាស់មិនសប្បាយចិត្ត ពេលឃើញរុស្ស៊ី-អាមេរិក ត្រូវរ៉ូវគ្នា
កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥ មេដឹកនាំវិមានក្រឹមឡាំង Vladimir Putin បាននិយាយថា មានមនុស្សច្រើនណាស់មិនសប្បាយចិត្តទេ ពេលឃើញរុស្ស៊ីនិងអាមេរិក ត្រូវរ៉ូវគ្នា ហើយលោកព្រមានថា នរណាដែលចង់រារាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺទៅមិនរួចឡើយ។

លោកបានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដោយអះអាងថា ទំនាក់ទំនងជាមួយរដ្ឋបាល Trump កំពុងជំរុញឲ្យមានក្តីសង្ឃឹម។ ភាគីទាំងពីរមានឆន្ទៈធ្វើការលើការស្តារទំនាក់ទំនងទ្វេភាគី ក៏ដូចជាដោះស្រាយបញ្ហាជាប្រព័ន្ធ នៅក្នុងស្ថាបត្យកម្មសន្តិសុខពិភពលោក ដែលនាំឲ្យមានជម្លោះអ៊ុយក្រែននិងវិបត្តិផ្សេងៗទៀត។
យោងតាមលោក Putin, «យើងដឹងថា មិនមែនគ្រប់គ្នាសុទ្ធតែសប្បាយចិត្តពេលឃើញរុស្ស៊ី-អាមេរិក ស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញនោះទេ។ ឥស្សរជនលោកខាងលិចមួយចំនួន នៅតែមានគំនិតចង់ធ្វើឲ្យពិភពលោកអស្ថិតភាព ហើយកងកម្លាំងទាំងនេះកំពុងព្យាយាមបង្អាក់ឬបំផ្លាញ កិច្ចសន្ទនាដែលទើបនឹងចាប់ផ្តើមឡើងវិញ។ ដូច្នេះយើងនឹងធ្វើគ្រប់លទ្ធភាព ដើម្បីរារាំងអ្នកទាំងនោះ»។

សូមជម្រាបថា ក្រោមការដឹកនាំរបស់រដ្ឋបាលលោក Trump, រុស្ស៊ី-អាមេរិក បានស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញជាបណ្តើរៗ ក្រោយចំណងនេះបានធ្លាក់ដល់សូន្យពេលលោក Joe Biden កាន់អំណាចជាប្រធានាធិបតីអាមេរិក។
ជាក់ស្តែង កាលពីដើមខែកុម្ភៈ គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី-អាមេរិក បានជួបពិភាក្សាគ្នាក្នុងរាជធានីរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយក្រោយពេលនោះ ភាគីទាំងសងខាង បានឯកភាពគ្នាធ្វើការឈានឆ្ពោះទៅរកវិធីដោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាស្តារទំនាក់ទំនងសេដ្ឋកិច្ចនិងការទូតឡើងវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន៖ ចំណងមិត្តភាពរវាងក្រុងប៉េកាំង និងក្រុងមូស្គូ នឹងមិនរងផលប៉ះពាល់ព្រោះអាមេរិកឡើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់