ព័ត៌មានអន្ដរជាតិ
ជប៉ុនគ្រោងប្រើមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI សម្រាប់សេវាថែទាំមនុស្សចាស់
ដោយសារបញ្ហាកំណើតធ្លាក់ចុះនិងមនុស្សចាស់កើនឡើងឆាប់រហ័សនៅក្នុងប្រទេសប៉ុន ការអភិវឌ្ឍមនុស្សយន្តដោយបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI)កំពុងបង្កើនល្បឿនដើម្បីធ្វើជាអ្នកថែទាំមនុស្សចាស់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ខែកុម្ភៈនេះ។

កាលពីពេលថ្មីៗនេះ នៅទីក្រុងតូក្យូបានបង្ហាញមនុស្សយន្តដែលដំណើរការដោយបញ្ញាសិប្បនិមិត្តបានផ្អៀងខ្នងរបស់បុរសកំពុងដេកម្នាក់ ហើយដាក់ដៃលើជង្គង់របស់គាត់ថ្នមៗ និងមួយទៀតដាក់នៅលើស្មា ហើយរមៀលគាត់ទៅចំហៀង។
មនុស្សយន្តដែលប្រើAIនេះមានទម្ងន់ ១៥០គីឡូក្រាមហៅថា Airec គឺជា «អ្នកថែទាំ» នាពេលអនាគតសម្រាប់ប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុន និងពេលកង្វះបុគ្គលិកថែទាំមនុស្សចាស់។
វេជ្ជបណ្ឌិត Shigeki Sugano សាស្ត្រាចារ្យសាកលវិទ្យាល័យ Waseda ដឹកនាំការស្រាវជ្រាវ Airec ជាមួយនឹងការផ្តល់មូលនិធិពីរដ្ឋាភិបាលបាននិយាយថា៖«ដោយសារសង្គមជប៉ុនមានមនុស្សវ័យចំណាស់កើនឡើងលឿន និងការថយចុះនៃអត្រាកំណើត យើងនឹងត្រូវការជំនួយពីមនុស្សយន្តសម្រាប់ការថែទាំសុខភាព និងមនុស្សចាស់ និងប្រើក្នុងជីវិតប្រចាំថ្ងៃរបស់យើង»។
ទោះបីជាមនុស្សយន្តរបស់មនុស្សដូចជា Optimus របស់ Tesla កំពុងត្រូវបានបង្កើតឡើងសម្រាប់អនាគតដ៏ខ្លីក៏ដោយ លោកវេជ្ជបណ្ឌិត Sugano បាននិយាយថា មនុស្សយន្តដែលអាចធ្វើអន្តរកម្មរាងកាយជាមួយមនុស្សដោយសុវត្ថិភាព ទាមទារភាពជាក់លាក់ និងបញ្ញាខ្ពស់។
ទោះបីមនុស្សយន្តកំពុងត្រូវបានអភិវឌ្ឍទូទាំងពិភពលោក ប៉ុន្តែពួកគេកម្រមានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សណាស់។ ពួកគេគ្រាន់តែធ្វើការងារផ្ទះឬកិច្ចការខ្លះនៅក្នុងរោងចក្រប៉ុណ្ណោះ។
ចំពោះមនុស្សយន្ត Airec របស់វេជ្ជបណ្ឌិត Sugano វានឹងមានសមត្ថភាពជួយមនុស្សអង្គុយ ឬពាក់ស្រោមជើង ចម្អិនស៊ុត បត់បោកខោអាវ និងកិច្ចការមានប្រយោជន៍មួយចំនួនទៀតនៅជុំវិញផ្ទះ។ លោកវេជ្ជបណ្ឌិត Suganoថា Airec អាចនឹងត្រៀមរួចរាល់សម្រាប់ប្រើប្រាស់ក្នុងការថែទាំថែទាំ និងបរិក្ខារពេទ្យនៅឆ្នាំ ២០៣០ហើយក្នុងតម្លៃដ៏ច្រើនមិនតិចជាង ១០លានយ៉េន ដែលស្មើនឹង៦៦៦៣០ដុល្លារអាមេរិក។
ប្រទេសជប៉ុនជាសង្គមមានមនុស្សចាស់ជរាកើនឡើងលឿនបំផុតក្នុងពិភពលោក ប៉ុន្តែផ្ទុយទៅវិញអត្រាកំណើតធ្លាក់ចុះ ការថយចុះចំនួនប្រជាជនក្នុងវ័យធ្វើការ និងគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹង។ បើតាមក្រសួងសុខាភិបាលជប៉ុនចំនួនទារកកើតនៅឆ្នាំ២០១៤បានធ្លាក់ចុះក្នុងរយៈពេលប្រាំបួនឆ្នាំជាប់គ្នា៥ភាគរយដល់កម្រិតទាបបំផុត។
ទន្ទឹមនឹងនោះ វិស័យសុខាភិបាលជាពិសេសផ្នែកគិលានុបដ្ឋាយិកា កំពុងជួបការលំបាកក្នុងការបំពេញការងារដោយមានត្រឹមតែប្រហែល៥៧០០០នាក់ក្នុងឆ្នាំ២០២៣ឬតិចជាង៣ភាគរយនៃកម្លាំងការងារសរុបនៅក្នុងវិស័យនេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ