ព័ត៌មានអន្ដរជាតិ
ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?
ទំនាស់ពាក្យសម្តីរវាងប្រធានាធិបតីអាមេរិក Donald Trump និងប្រមុខមេដឹកនាំទីក្រុងកៀវ Volodymyr Zelensky បានធ្វើអឺរ៉ុបកាន់តែខ្វល់ចិត្ត ជាពិសេសវាបានក្លាយជាបញ្ហាប្រឈមដ៏ធំនិងជាវិបត្តិយ៉ាងជ្រៅបំផុតសម្រាប់អង្គការណាតូ។

អត្ថបទមួយដែលចុះផ្សាយក្នុងសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ទី១ខែមីនាឆ្នាំ២០២៥ បានសរសេរថា ក្រោយជម្លោះយ៉ាងក្តៅគគុកនៅសេតវិមាននេះ, នាំឲ្យមានការសង្ស័យនិងសំណួរជាច្រើនអំពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខអឺរ៉ុបនៅក្រៅពីប្រទេសអ៊ុយក្រែន ហើយរឿងធំបំផុតគឺថា តើលោកប្រធានាធិបតី Trump នឹងរក្សាសន្យារបស់លោក Harry Truman ក្នុងឆ្នាំ១៩៤៩ ដែលចាត់ទុកការវាយប្រហារលើសម្ព័ន្ធមិត្តណាតូ ជាការវាយប្រហារលើអាមេរិកដែរឬអត់។
ការព្រួយបារម្ភមួយទៀតរបស់អឺរ៉ុបគឺ លោក Trump កំពុងងាកទៅស្តារទំនាក់ទំនងដ៏រឹងមាំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin វិញ ហើយដាក់សម្ពាធយ៉ាងខ្លាំងលើអ៊ុយក្រែន។

ព្រោះតែ អ៊ុយក្រែន មិនព្រមធ្វើសម្បទានដោះដូរជាមួយសន្តិភាពនោះហើយ ទើបធ្វើឲ្យលោក ត្រាំ ខឹងសម្បើមណាស់។ អ៊ុយក្រែន ធ្លាប់បញ្ជាក់ហើយថា ទោះជាខ្លួនយល់ព្រមប្រគល់ធនធានរ៉ែកម្រឲ្យលោក Trump ក៏ពិតមែន ក៏ខ្លួននៅតែមិនស្ងប់ចិត្តដែរបើអាមេរិក មិនផ្តល់ការធានាសន្តិសុខទេនោះ ព្រោះថា លោក Putin ជាមនុស្សមិនអាចទុកចិត្តបានឡើយ ហើយអាចក្រឡាស់សម្តីគ្រប់ពេល។
តាមពិតទៅ លោក Zelensky បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនរួចហើយ ដើម្បីសីញេលើកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែកម្រជាមួយជំនួយយោធាអាមេរិក យកទៅប្រយុទ្ធជាមួយរុស្ស៊ី ក្នុងសង្គ្រាមដែលនៅតែបន្តឆាបឆេះ ប៉ុន្តែរឿងរ៉ាវហាក់មិនរលូនតាមការគ្រោងទុកឡើយ ដល់ថ្នាក់លោក Trump បណ្តេញលោក Zelensky ឲ្យចាកចេញពីសេតវិមានទាំងតក់ក្រហល់ទៀតផង។

ជម្លោះបានចាប់ផ្តើមនៅពេលលោក Trump ចោទលោក Zelensky ថាមិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។ លោក Trump និយាយថា «អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។

ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ។ រីឯលោក Trump ឯណោះ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «លោក Zelensky មិនទាន់ត្រៀមខ្លួនសម្រាប់ទទួលយកសន្តិភាពទេ គាត់អាចវិលមកវិញម្តងទៀតពេលត្រៀមខ្លួនរួចរាល់សម្រាប់ទទួលយកសន្តិភាព»។
ដូច្នេះហើយ ទើបគេបារម្ភថា បើលោក Trump ពិតជាផ្តាច់ជំនួយមែន តើជោគវាសនាអ៊ុយក្រែន នឹងទៅជាយ៉ាងណា ហើយបន្ទុកទាំងអស់ច្បាស់ជាធ្លាក់លើអឺរ៉ុបជាក់ជាមិនខាន៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ