Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនជួបគ្រោះភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍

បានផុស

នៅ

ប្រទេសជប៉ុនកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មាន​របស់ខ្លួនក្នុងរយៈពេលជាងបីទសវត្សរ៍ ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និងបង្ខំឱ្យជម្លៀសមនុស្សជាងមួយពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយបានឱ្យដឹងថា អណ្តាតភ្លើងបានផ្ទុះឡើងតាំងពីថ្ងៃពុធ​ និង​រាលដាលលើផ្ទៃដីប្រហែល១២០០ហិចតានៅក្នុងព្រៃ Ofunato ក្នុងតំបន់ភាគខាងជើងនៃខេត្ត Iwate ។

ភ្លើងឆេះព្រៃនេះគឺជាភ្លើងឆេះព្រៃធំបំផុតចាប់តាំងពីភ្លើងឆេះព្រៃឆ្នាំ១៩៩២ នៅក្នុងទីក្រុង Kushiro ខេត្តHokkaido ដេលកាលនោះ​បាន​ឆាបឆេះ​ទំហំ​ផ្ទៃដី១០៣០​ហិច​តា​។

ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះអ្នកពន្លត់អគ្គីភ័យប្រហែល ១៧០០ នាក់កំពុងត្រូវបានចល័តមកពីទូទាំងប្រទេស។ប៉ូលិសក្នុងតំបន់ក៏បានរកឃើញសាកសពមនុស្សម្នាក់ដែលស្លាប់ដោយសារភ្លើងឆេះកាលពីថ្ងៃព្រហស្បតិ៍។

សាលាក្រុង Ofunato បានឱ្យដឹងថា អ្នកស្រុកជិត ១០០០នាក់ត្រូវបានជម្លៀសចេញ ហើយអគារជាង៨០ត្រូវបាន​ខូច​ខាត​គិតត្រឹមថ្ងៃសុក្រ។ ភ្លើង​ពីរ​ផ្សេង​ទៀត​ក៏​កំពុង​ឆាប​ឆេះ​នៅ​ថ្ងៃ​សៅរ៍​នេះដែរ មួយ​នៅ​ក្រុង Yamanashi និង​កន្លែង​ផ្សេង​ទៀត​នៅក្នុងខេត្ត Iwate។ ទោះយ៉ាងណាមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយ។

គួរបញ្ជាក់កាលពីឆ្នាំប្រទេសជប៉ុនបានជួបប្រទះអាកាសធាតុក្ដៅបំផុតមិនធ្លាប់មានចាប់តាំងពីការកត់ត្រាបានចាប់ផ្តើម ដែលឆ្លុះបញ្ចាំងពីការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលកើនឡើង ធ្វើឲ្យមានការ​ប្រែប្រួលអាកាសធាតុ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ជប៉ុនជួបគ្រោះភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាបញ្ជូនចេញ​ជនជាតិថៃ ១១៩ នាក់ លួចស្នាក់នៅ និង​ធ្វើការងារខុសច្បាប់នៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លម្អិត ៣០ នាទី សម្ភាសន៍​អភិបាល​រង​ខេត្ត​មណ្ឌលគិរី ​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​មណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម