ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន
រុស្ស៊ីបាញ់មីស៊ីល Iskander-M ចំនួន២គ្រាប់ ពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង ដោយចោទប្រកាន់ទាំងគ្មានព័ស្តុតាងថា កប៉ាល់នោះមានដឹកអាវុធរបស់អង់គ្លេស ចេញពីប្រទេសតួកគី យកទៅឲ្យអ៊ុយក្រែន។

តាមការចុះផ្សាយរបស់ The Sun, ការវាយប្រហារនេះកើតឡើងនៅម៉ោង៦ល្ងាច ថ្ងៃសៅរ៍ទី១ខែមីនាឆ្នាំ២០២៥ នៅកំពង់ផែ Odessa ខណៈកប៉ាល់នោះ មានឈ្មោះ MSC LEVANTE F ដែលគេជឿថា ជារបស់ស្វីស។
យោងតាមប្រភពពីប្រទេសរុស្ស៊ី, ពេលចតនៅប្រទេសតួកគី កប៉ាល់នេះមានដាក់ថែមទូកុងតឺន័រចំនួន២ មួយពណ៌ក្រហមនិងមួយទៀតពណ៌លឿង ដោយសង្ស័យជាដ្រូននិងអាវុធដែលយកចេញពីមូលដ្ឋានណាតូនៅតួកគី។ ការវាយប្រហារនោះ បានបណ្តាលឲ្យកម្មករកំពង់ផែ២នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែ Odessa។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវចេញមុខបដិសេធរួចហើយ ដោយឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Oleksii Kuleba អះអាងថា កប៉ាល់នេះគ្មានដឹកអាវុធអ្វីទេ ប៉ុន្តែដឹកទំនិញស៊ីវិលសុទ្ធសាធ។
សូមបញ្ជាក់ថា ការវាយប្រហារនោះកើតឡើងចំពេល ចក្រភពអង់គ្លេសបានបន្ថែមប្រាក់កម្ចីចំនួន ២.២៦ពាន់លានផោន (ស្មើនឹងប្រមាណ ២.៨៥ពាន់លានដុល្លារ) ដល់ទីក្រុងកៀវ សម្រាប់ការផលិតអាវុធក្នុងស្រុក។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងជាផ្លូវការក្នុងអំឡុងកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer ក្នុងទីក្រុងឡុងដ៍។
ប្រាក់កម្ចីនេះ ត្រូវបានរៀបចំឡើងដើម្បីសងវិញដោយប្រើចំណូលដែលបានមកពីទ្រព្យសកម្មរបស់រុស្ស៊ីដែលបានបង្កក ហើយវាគឺស្របតាមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដ៏ទូលំទូលាយ ដើម្បីរក្សាឲ្យរុស្ស៊ីទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់សកម្មភាពសង្គ្រាមលុកលុយរបស់ខ្លួននៅអ៊ុយក្រែន ក៏ដូចជាគាំទ្រដល់ការការពារជាតិ និងការកសាងឡើងវិញរបស់ទីក្រុងកៀវ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស ថែមប្រាក់កម្ចីឲ្យអ៊ុយក្រែន ជិត៣ពាន់លានដុល្លារ សម្រាប់ផលិតកម្មអាវុធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ