ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បិទជំនួយទៅតំបន់ហ្គាហ្សា គំរាមឲ្យហាម៉ាសយល់ព្រមពន្យារពេលបទឈប់បាញ់
រដ្ឋាភិបាលអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យទី២មីនា បានប្រកាសផ្អាកការផ្តល់ជំនួយមនុស្សធម៌គ្រប់ប្រភេទទៅកាន់តំបន់ហ្គាហ្សា ដោយកំណត់លក្ខខណ្ឌឲ្យក្រុមហាម៉ាសយល់ព្រមចំពោះការបន្តដំណាក់កាលទីមួយនៃបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះ កើតឡើងខណៈការចរចាបទឈប់បាញ់ដ៏ផុយស្រួយបន្តអូសបន្លាយរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

យោងតាមមន្ត្រីអ៊ីស្រាអែល ការផ្អាកជំនួយមានបំណងដាក់សម្ពាធក្រុមហាម៉ាសឲ្យបន្តដំណាក់កាលដំបូងនៃបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយអាមេរិក និងអ្នកសម្របសម្រួលអន្តរជាតិផ្សេងទៀត។ ចំណាត់ការនេះបានធ្វើឲ្យមានការព្រួយបារម្ភ ក្នុងចំណោមអង្គការមនុស្សធម៌ ដោយព្រមានថា វាអាចធ្វើឲ្យស្ថានការណ៍ដ៏អាក្រក់រួចទៅហើយនៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ឡើងថែមទៀត។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា ការបន្តដំណាក់កាលទីមួយនៃបទឈប់បាញ់ ធ្វើឡើងអំឡុងពេលពិធីបុណ្យ Ramadan និងពិធីបុណ្យ Passover តាមសំណើរបស់បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកគឺលោក Steve Witkoff។ ការិយាល័យលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបន្ថែមថា លោក Witkoff បានធ្វើសំណើនេះ បន្ទាប់ពីដឹងថាត្រូវការពេលវេលាបន្ថែមទៀតមុនឈានដល់ដំណាក់កាលបន្ទាប់សម្រាប់កិច្ចពិភាក្សាស្តីពីបទឈប់បាញ់ជាអចិន្ត្រៃយ៍។
ក្រុមហាម៉ាស មិនទាន់ឆ្លើយតបទៅនឹងការទាមទារចុងក្រោយរបស់អ៊ីស្រាអែលនៅឡើយទេ ប៉ុន្តែប្រភពពីហាម៉ាសបង្ហាញថា ការចរចាកំពុងបន្ត។ យ៉ាងណាមិញ កន្លងមក ក្រុមហាម៉ាសបានទទូចឲ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង ដើម្បីឈានចូលដល់ដំណាក់កាលទីពីរ និងកាតព្វកិច្ចអ៊ីស្រាអែលចំពោះអ្វីដែលបានចរចាគ្នារួចមកហើយកាលពីថ្ងៃទី១៩ខែមករា។
អាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗផ្សេងទៀត បានជំរុញឲ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងមួយ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព និងការសង្គ្រោះមនុស្សធម៌ ខណៈភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីបទបំពានលើកិច្ចព្រមព្រៀង។
សូមបញ្ជាក់ថា ដំណាក់កាលដំបូងនៃបទឈប់បាញ់ បានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ១៥ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយមានការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ៣៣នាក់ និងជនជាតិថៃ ៥នាក់ សម្រាប់អ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ២ ០០០នាក់៕

ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល