Connect with us

ព័ត៌មានអន្ដរជាតិ

ទោះទើបឈ្លោះជាមួយ Trump តែ Zelensky ថា អ៊ុយក្រែន ត្រៀមខ្លួនស៊ីញេកិច្ចព្រមព្រៀងរ៉ែ ជានិច្ច

បានផុស

នៅ

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានឲ្យដឹងថា ប្រទេសរបស់លោកនៅតែត្រៀមខ្លួនជានិច្ចដើម្បីស៊ីញេកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ទោះថ្ងៃមុនមានការទាស់សម្តីគ្នាជាមួយប្រមុខសេតវិមាន Donald Trump ក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតកាលពីថ្ងៃសុក្រ លោក Zelensky បានទៅទីក្រុងវ៉ាស៊ីនតោនរួចទៅហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែរឿងរ៉ាវមិនដូចការរំពឹងទុកឡើយ ដោយវាបានប្រែក្លាយទៅជាជម្លោះយ៉ាងក្តៅគគុក កក្រើកពិភពលោកទៅវិញ។

ជម្លោះបានចាប់ផ្តើមនៅ​ពេលលោក Trump ចោទ​លោក Zelensky ថា​មិនចេះ​ដឹង​គុណដល់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។ លោក Trump និយាយថា «អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។

(រាប់ពីឆ្វេងទៅស្តាំ) លោក Zelensky, លោក Trump និងលោក JD Vance (រូបថត៖ Reuters)

ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ។

យ៉ាងណា កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ លោក Zelensky ប្រាប់ BBC ថា «កិច្ចព្រមព្រៀងដែលមាននៅលើតុ នឹងនៅតែចុះហត្ថលេខា ប្រសិនបើភាគីទាំងពីរត្រៀមខ្លួនរួចរាល់។ វាគឺជាគោលនយោបាយរបស់យើងក្នុងការបន្តនូវអ្វីដែលបានកើតឡើងកាលពីអតីតកាល។ ប្រសិនបើ​យើង​យល់ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រ៉ែ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចុះ​ហត្ថលេខា​លើ​វា»។

លោក Zelensky ចាកចេញពីសេតវិមាន (រូបថត៖ Reuters)

មុននេះ លោក Trump ក៏បានដាក់លក្ខខណ្ឌច្បាស់ៗទៅ Zelensky រួចហើយដែរថា លើកក្រោយបើចង់ចរចាទៀត គាត់ត្រូវតែប្តេជ្ញាចិត្តឲ្យមុតមាំនិងច្បាស់លាស់បំផុតចំពោះសន្តិភាព។

លោក Trump ថ្លែងយ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាន ដោយនិយាយថា លោកនៅតែសង្ឃឹមថាបានជួប Zelensky ទៀតនាថ្ងៃមុខ ប៉ុន្តែលោកនឹងនិយាយជាមួយតែមេដឹកនាំណា ដែលមានគំនិតចង់បញ្ឈប់ការបង្ហូរឈាមប៉ុណ្ណោះ។ លោក Trump និយាយថា «យើងកំពុងស្វែងរកសន្តិភាព។ យើងមិនស្វែងរកនរណាម្នាក់ដែលនឹងចុះហត្ថលេខាលើអំណាចខ្លាំងពេក ហើយបន្ទាប់មកមិនរកសន្តិភាពនោះទេ។ គេគិតថាគេក្លាហាន គាត់កំពុងសម្លឹងមើលការប្រយុទ្ធ តែយើង​កំពុង​ព្យាយាម​បញ្ចប់​ការ​កាប់សម្លាប់»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៤៦ នាទីutes មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

Sokha Hotels

ព័ត៌មានពេញនិយម