ព័ត៌មានអន្ដរជាតិ
ទីក្រុងហុងកុងគ្របដណ្តប់ដោយអ័ព្ទដ៏ក្រាស់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ
ទីក្រុងហុងកុងត្រូវបានគ្របដណ្តប់ដោយអ័ព្ទយ៉ាងក្រាស់កាលពីថ្ងៃអាទិត្យ ជាមួយនឹងភាពមើលឃើញនៅតំបន់ខ្លះធ្លាក់ចុះដល់១០០ម៉ែត្រ ឬតិចជាងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន China Morning Post នៅថ្ងៃទី៣ខែមីនានេះ។

កាលពីថ្ងៃអាទិត្យ មានការភ្ញាក់ផ្អើល ដោយសារមានអ័ព្ទដ៍ក្រាស់គ្រប់ដណ្ដប់លើទីក្រុងហុងកុងដែលធ្វើឲ្យកម្រិតនៃការមើលឃើញថយចុះ។ នៅម៉ោង៧យប់ថ្ងៃអាទិត្យកម្រិតមើលឃើញនៅ Sai Wan Ho បានធ្លាក់ចុះដល់ ១០០ម៉ែត្រ ឬតិចជាងនេះ ខណៈដែលនៅកោះ Waglan វាមានចម្ងាយ២០០ម៉ែត្រ។
អ័ព្ទមានសភាពក្រាស់ខ្លាំងនៅតាមស្រុកមួយចំនួនបានធ្វើឲ្យប្រជាជនយល់ច្រឡំថាមានផ្សែងចេញពីភ្លើងដែលហាក់កំពុងឆេះនៅទីតាំងណាមួយ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ បានទទួលការហៅទូរសព្ទយ៉ាងហោចណាស់ពីរពីអ្នកស្រុកនៅជិតផ្លូវ Hok Yuen និងផ្លូវ Wan Hoi ក្នុងទីក្រុង Hung Hom នៅម៉ោងប្រហែល ៥ល្ងាច។
អ្នកហៅទូរស័ព្ទចូលនោះ បានរាយការណ៍ថា ឃើញផ្សែងពណ៌ស ហើយមានការព្រួយបារម្ភអំពីភ្លើងដែលអាចកើតមានក្នុងតំបន់ណាមួយ។ ក្រោយមកអាជ្ញាធរបញ្ជាក់ ថា មិនមានភ្លើងឆេះទេ បន្ទាប់ពីចុះពិនិត្យនៅតំបន់នោះ។

គួរបញ្ជាក់ថា រដូវអ័ព្ទនៅហុងកុងជាធម្មតាចាប់ផ្តើមនៅខែកុម្ភៈ ហើយមានរយៈពេលរហូតដល់ខែមេសា។ នៅពេលដែលខ្យល់សមុទ្រក្តៅ និងមានសំណើមផ្លាស់ទីលើផ្ទៃសមុទ្រដែលត្រជាក់ខ្លាំងនៅជិតឆ្នេរសមុទ្រ សីតុណ្ហភាពខ្យល់ធ្លាក់ចុះបន្តិចម្តងៗដែលនាំទៅដល់ការបង្កើតអ័ព្ទ។
បើតាមក្រសួងឧតុនិយមអាកាសធាតុត្រជាក់និងចុះអ័ព្ទនឹងមាននៅពេលព្រឹក និងពេលយប់ ជាមួយនឹងសីតុណ្ហភាពនឹងមានចាប់ពី ២១ដល់ ២៦អង្សារសេ និងមានភ្លៀងធ្លាក់ និងផ្គររន្ទះពាសពេញតំបន់នេះរួមទាំងខេត្តក្វាងទុង។ លើសពីនេះ អាកាសធាតុនឹងត្រជាក់ខ្លាំងនៅចុងសប្តាហ៍ ដោយសីតុណ្ហភាពធ្លាក់ចុះដល់១៤អង្សារនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍៕




អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់