ព័ត៌មានអន្ដរជាតិ
ភាគបូព៌ាប្រទេសចិនរងការវាយប្រហារដោយព្យុះព្រឹលផង និងកម្ដៅខ្លាំងផង
ភាគបូព៌ានៃប្រទេសចិន បានជួបប្រទះទាំងព្យុះព្រឹលផងនិងកម្ដៅដ៏ខ្លាំងមិនធ្លាប់មានផង ដោយវាយប្រហារតំបន់នេះកាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៣ខែមីនានេះ។

ព្យុះកំបុតត្បូងកាលពីថ្ងៃអាទិត្យបានបោកបក់ពាសពេញខេត្តភាគខាងកើតនៃខេត្តសានទុង (Shandong) ភាគខាងត្បូងនៃទីក្រុងប៉េកាំង ជាមួយនឹងព្រឹលធ្លាក់រហូតដល់ជម្រៅ១៣សង់ទីម៉ែត្រនៅក្នុងតំបន់មួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Global Times។
អាជ្ញាធរក្រុងបានចេញសេចក្តីជូនដំណឹងដែលកំណត់កម្រិតគ្រោះថ្នាក់ដល់«ពណ៌ក្រហម» ចំនួនពីរ សម្រាប់គ្រោះថ្នាក់ដោយសារទឹកកកលើផ្លូវ និងខ្យល់ព្យុះ ខណៈដែលសាលាជាច្រើនត្រូវបានផ្អាកថ្នាក់រៀននៅថ្ងៃចន្ទនេះ។ ការធ្វើដំណើរក៏ត្រូវបានរំខាន ដោយមានការពន្យារពេលខ្សែរថភ្លើងល្បឿនលឿនជាច្រើនខ្សែកាត់តាមខេត្តផងដែរ។
ប៉ុន្តែ ប្រហែល៦៤៤គីឡូម៉ែត្រពីទីក្រុងសៀងហៃ អ្នកស្រុកបានជួបប្រទះនឹងកម្ដៅខ្លាំងទៅវិញកាលថ្ងៃចុងសប្តាហ៍។
ទីក្រុងដែលមានប្រជាជនជិត២៥លាននាក់នេះ បានកត់ត្រាកម្តៅក្តៅបំផុតនៅដើមខែមីនាក្នុងរយៈពេលជាង១៥០ឆ្នាំមិនធ្លាប់មាន។ សីតុណ្ហភាពបានឈានដល់កំណត់ត្រាថ្មីកាលពីថ្ងៃសៅរ៍ បន្ទាប់មកបានកើនឡើងកាន់តែខ្លាំងនៅថ្ងៃអាទិត្យសប្ដាហ៍មុនរហូតដល់ ២៨.៥អង្សាសេ។

សីតុណ្ហភាពនៅទីក្រុងសៀងហៃ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែលក្ខខណ្ឌអាកាសធាតុខុសគ្នាយ៉ាងធំធេងនៅទូទាំងប្រទេសឆ្លុះបញ្ចាំងពីការមិនអាចទាយទុកមុនបានកាន់តែខ្លាំងឡើង ដែលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាននាំមកនូវសីតុណ្ហភាពកើនឡើង គ្រោះរាំងស្ងួតយូរ និងទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។
គួរម្លឹកថា កាលពីឆ្នាំមុនគឺជាឆ្នាំក្តៅបំផុតរបស់ប្រទេសចិន ចាប់តាំងពីកំណត់ត្រាទូទាំងប្រទេសបានចាប់ផ្តើមជាង៦០ឆ្នាំមុន ហើយនៅទីក្រុងសៀងហៃវិញ ឆ្នាំមុនជាឆ្នាំដែលក្តៅបំផុតចាប់តាំងពីរាជវង្ស Qing មក។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reutersដែលដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា