ព័ត៌មានអន្ដរជាតិ
ពលករឥណ្ឌូណេស៊ីដែលសង្គ្រោះនៅមីយ៉ាន់ម៉ា ត្រូវបញ្ជូនទៅដល់ប្រទេសវិញ
ជនជាតិឥណ្ឌូណេស៊ីចំនួន៨៤នាក់ដែលបានជួយសង្គ្រោះពីមណ្ឌលឆបោកតាមអនឡាញ (Call-Center) នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរពីរពីប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅកាលពីទី០២ខែមីនា។

លោក Judha Nugraha នាយកភ្នាក់ងារការពារពលរដ្ឋនៃក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា បុរសជនជាតិឥណ្ឌូណេស៊ី៦៩នាក់និងស្ត្រី១៥នាក់បានមកដល់នៅទីក្រុងហ្សាការតា បន្ទាប់ពីការចរចាររវាងមន្ត្រីឥណ្ឌូណេស៊ី និងសមភាគីថៃ និងមីយ៉ាន់ម៉ា។ ពួកគេនឹងត្រូវបាននាំយកទៅកាន់កន្លែងសុវត្ថិភាពនឹងត្រូវឆ្លងកាត់ដំណើរការស្តារនីតិសម្បទា។
បើតាមក្រសួងការបរទេសឥណ្ឌូណេស៊ី ក្នុងចំណោមអ្នកទាំងនោះក៏រួមមានស្ត្រីមានផ្ទៃពោះបីនាក់ដែរ។ ពួកគេបានមកដល់ក្រុងហ្សាការតាតាមជើងហោះហើរ AirAsia ចំនួនពីរ គឺមួយនៅថ្ងៃសុក្រ និងមួយនៅថ្ងៃសៅរ៍។ ការធ្វើមាតុភូមិនិវត្តន៍ក្រុមដំបូងមានចំនួន៤៦នាក់កាលពីខែកុម្ភៈ ដែលនាំឱ្យចំនួនសរុបដែលបានធ្វើមាតុភូមិនិវត្តន៍ចាប់តាំងពីខែមុនកើនដល់១៤០នាក់។

ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត បានរីកដុះដាលនៅក្នុងតំបន់ព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានទាក់ទាញពលករបរទេសដោយសន្យាថា នឹងធ្វើការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ហើយបង្ខំពួកគេឲ្យធ្វើការក្លែងបន្លំតាមអ៊ីនធឺណិត។ ក្រោមសម្ពាធពីសម្ព័ន្ធមិត្តក្រុងប៉េកាំង ប្រទេសមីយ៉ាន់ម៉ាបានបង្ក្រាបអ្នកធ្វើការនៅតាម Call- Center ជាច្រើនដោយបានដោះលែងកម្មករប្រហែល៧០០០នាក់។
ប្រជាជនឥណ្ឌូណេស៊ីរាប់ពាន់នាក់ត្រូវបានទាក់ទាញឲ្យទៅក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដើម្បីធ្វើការងារដែលមានប្រាក់ខែប្រសើរជាងមុន ប៉ុន្តែត្រូវបានធ្លាក់ទៅក្នុងដៃប្រតិបត្តិករបោកប្រាស់ឆ្លងដែន។
រវាងឆ្នាំ២០២០ដល់ខែកញ្ញាឆ្នាំមុន ទីក្រុងហ្សាកាតាបានធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូណេស៊ីជាង៤៧០០នាក់ដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតពីប្រទេសនានារួមទាំងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម នេះបើយោងតាមទិន្នន័យរបស់ក្រសួងការបរទេស៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត