ព័ត៌មានអន្ដរជាតិ
Elon Musk គាំទ្រឲ្យអាមេរិក ដកខ្លួនចេញទាំងពី ណាតូ និង UN
មហាសេដ្ឋី Elon Musk បានបង្ហាញជាសាធារណៈថា លោកពិតជាគាំទ្រឲ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការណាតូ និងអង្គការសហប្រជាជាតិ (UN) មែន។

ប្រមុខក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិករូបនេះ បានបញ្ចេញមតិដោយចំហលើបណ្តាញសង្គម X នៅពេលឆ្លើយតបថា «យល់ស្រប» ចំពោះការបង្ហោះរបស់អ្នកកាសែតនយោបាយឈ្មោះ Gunther Eagleman ដែលសរសេរកាលពីថ្ងៃទី១ខែមីនាថា «ដល់ពេលហើយដែលត្រូវចេញពីណាតូនិង UN»។
ទោះបីជាយ៉ាងណាក៏ដោយ Elon Musk មិនបង្ហាញហេតុផលឡើយថាតើហេតុអ្វីបានជាលោក ចង់ឲ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការណាតូនិង UN។

ណាតូនេះហើយ ដែលត្រូវអាមេរិកជួយឲ្យចាប់បដិសន្ធិឡើង ក្រោយសង្គ្រាមលោកលើកទី២ ទុកប្រឆាំងសហភាពសូវៀត ហើយវាបានក្លាយជាសម្ព័ន្ធភាពយោធាដ៏មានឥទ្ធិពល ហើយឥឡូវមានសមាជិកចំនួន៣២ប្រទេសហើយ។
ចំណែក UN ក៏ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ដែរ ដោយស្នងតំណែងពីសម្ព័ន្ធប្រជាជាតិ ដើម្បីជំរុញការសន្ទនារវាងប្រជាជាតិនានា។

រម្លឹកទៅកាលពីដើមខែកុម្ភៈ ប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN និងបញ្ឈប់ការផ្តល់មូលនិធិនាពេលអនាគតសម្រាប់ទីភ្នាក់ងារជំនួយ និងការងាររបស់ UN ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។ ហេតុផលនៅពីក្រោយរឿងនេះ ត្រូវបានលោកត្រាំ អះអាងថា ស្ថាប័ននេះ លំអៀងប្រឆាំងអ៊ីស្រាអែល និងធ្វើការគ្មានប្រសិទ្ធភាពអ្វីសោះ។
ចំពោះណាតូវិញ, លោក ត្រាំ បានត្អូញត្អែរជាយូរមកហើយថា អាមេរិក ហាក់ដូចជារ៉ាប់រងតែឯងពេកចំពោះសម្ព័ន្ធភាពយោធាមួយនេះ ហើយបានបង្ខំឲ្យរដ្ឋជាសមាជិក ត្រូវចំណាយលើវិស័យការពារជាតិឲ្យបានច្រើនជាងមុនផងដែរ បើមិនដូច្នោះទេ អាមេរិក នឹងដកខ្លួនចេញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សាទំនាក់ទំនងជាមួយលោក ត្រាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់