Connect with us

ព័ត៌មានអន្ដរជាតិ

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

បានផុស

នៅ

​អាជ្ញាធរហ្វីលីពីន​សម្រេចបិទសាលារៀនជាងពាក់កណ្តាលនៅ​រដ្ឋធានីម៉ានីលកាលពីថ្ងៃចន្ទ​​ ដោយសារ​សីតុណ្ហភាពកើនឡើងខ្លាំង​​ ខណៈដែល​រដូវប្រាំងដ៏គួរឱ្យភ័យខ្លាចបានចាប់ផ្តើមនៅតំបន់ត្រូពិចហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី០៣ខែមីនានេះ។

(រូបភាព៖​ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អង្គភាព​អាកាសធាតុជាតិ បានព្រមានថា រលកកម្ដៅបានឈានដល់កម្រិត «គ្រោះថ្នាក់» នៅក្នុងទីក្រុងម៉ានីល និងតំបន់ពីរផ្សេងទៀតនៃប្រទេស ដោយបានព្រមានអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យជៀសវាងការប៉ះពាល់នឹងព្រះអាទិត្យរយៈពេលយូរ។

ខណៈដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់៣៣អង្សារ នៅថ្ងៃចន្ទ រដ្ឋាភិបាលក្នុងតំបន់ក្នុងទីក្រុងម៉ានីល និងស្រុកចំនួនប្រាំមួយផ្សេងទៀតបានបញ្ជាឱ្យបិទថ្នាក់រៀនជាការប្រុងប្រយ័ត្ន ខណៈរដ្ឋធានីប្រទេសនេះមានសិស្សនិស្សិតជាង២.៨លាននាក់នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានអប់រំ។

នាយកសាលាស្រុកនៅក្នុងស្រុក Malabon ក្នុងទីក្រុងម៉ានីលលោក Edgar Bonifacio បាននិយាយថា ការផ្អាកនេះបានប៉ះពាល់ដល់សិស្សជាង៦៨០០០នាក់នៅទូទាំង៤២សាលារៀន ដោយធ្វើតាមវិធានការដែលបានអនុម័តក្នុងអំឡុង​ពេលដែលមានរលកកម្ដៅកាលពីឆ្នាំមុនផ្អាកថ្នាក់រៀនផ្ទាល់។ សាលារៀនផ្សេងទៀតក៏ត្រូវបានបញ្ជាឲ្យប្ដូរទៅរៀនតាមអនឡាញវិញម្ដង។

(រូបភាព៖ AP)

គួររម្លឹកថា រលកកម្ដៅបានវាយប្រហារតំបន់ធំៗ នៃប្រទេសហ្វីលីពីនក្នុងខែមេសានិងឧសភាឆ្នាំមុន ដែលនាំឱ្យមានការផ្អាក​​ថ្នាក់រៀនដោយផ្ទាល់ជារៀងរាល់ថ្ងៃ ដែលប៉ះពាល់ដល់សិស្សរាប់លាននាក់។ ស្របពេលសីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៤ លើសពីកម្រិតកំដៅ១.៥អង្សាសេ។

កាលពីខែមករា ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយថា អាកាសធាតុក្តៅ​ខ្លាំងបានរំខានដល់ការសិក្សារបស់កុមារប្រហែល២៤២លាននាក់នៅក្នុង ៨៥ ប្រទេសកាលពីឆ្នាំមុន រួមទាំងប្រទេសហ្វីលីពីន ដោយ​រលក​កំដៅបានជះឥទ្ធិពលខ្លាំងបំផុត។

សកម្មភាពរបស់មនុស្ស រួមទាំងការដុតឥន្ធនៈហ្វូស៊ីលដែលមិនមានការរឹតបន្តឹងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានធ្វើឱ្យភពផែនដីឡើងកម្តៅ និងផ្លាស់ប្តូរលំនាំអាកាសធាតុ។ នោះបានន័យថា រដូវសើមកាន់តែសើម និងរដូវស្ងួតគឺកាន់តែស្ងួត ការកើនឡើងកម្ដៅ និងព្យុះ និងធ្វើឱ្យប្រជាជនកាន់តែងាយរងគ្រោះទៅនឹងគ្រោះមហន្តរាយ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ចរាចរណ៍៥៧ នាទីutes មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម