ព័ត៌មានអន្ដរជាតិ
ថៃស្នើសង់របងតាមព្រំដែនជាមួយកម្ពុជា បង្ការការឆ្លងដែនខុសច្បាប់
ប្រទេសថៃកំពុងសិក្សាពីគំនិតផ្ដួចផ្ដើមសាងសង់ជញ្ជាំងមួយផ្នែកនៃព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងពហុជាតិដើម្បីលុបបំបាត់កន្លែងឆបោកតាមអនឡាញតាមព្រំដែនកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ខែមីនានេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយអំពីសំណើរសាងសង់ជញ្ជាំងនេះ ដោយមិនបានបញ្ជាក់ពីប្រវែងរបស់វា រួមទាំងសាងសង់ដោយរបៀបណានោះទេ។ ចំណែករដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើសំណើសាងសង់ជញ្ជាំងនេះទេ។
ថៃនិងកម្ពុជា មានព្រំដែនជាប់គ្នា៨១៧គីឡូម៉ែត្រ។ ក្រសួងការពារជាតិថៃ ក៏ធ្លាប់បានស្នើសាងសង់ជញ្ជាំង ដើម្បីបិទផ្លូវឆ្លងកាត់ចម្ងាយ៥៥គីឡូម៉ែត្រ រវាងខេត្តស្រះកែវរបស់ប្រទេសថៃ និងក្រុងប៉ោយប៉ែត ដែលបច្ចុប្បន្នត្រូវបានការពារដោយខ្សែលួសប៉ុណ្ណោះ។
ការបង្រ្កាបកំពុងពង្រីកប្រឆាំងនឹង Call-Center ដែលប្រតិបត្តិការរក្លែងបន្លំហិរញ្ញវត្ថុដ៏ធំនៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅតាមព្រំដែនដ៏ផុយស្រួយរបស់ប្រទេសថៃជាមួយប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ដែលមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
កាលពីចុងសប្តាហ៍នេះ ប៉ូលិសថៃក៏បានទទួលជនជាតិថៃចំនួន១១៩នាក់ពីអាជ្ញាធរកម្ពុជា បន្ទាប់ពីការឆ្មក់ចូលក្នុងក្រុងប៉ោយប៉ែតចាប់បានមនុស្សជាង ២១៥នាក់ចេញពីបរិវេណកន្លែងឆបោក។

គួរបញ្ជាក់ថា បណ្ដាញឆបោកតាមទូរគមនាគមន៍បានដំណើរការអស់ជាច្រើនឆ្នាំមកហើយនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែកន្លែងទាំងនោះទើបតែបានប្រឈមនឹងការបង្រ្កាបទ្រង់ទ្រាយធំបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន Wang Xing កាលពីខែមករាដែលត្រូវបានបញ្ចុះបញ្ចូលឲ្យទៅធ្វើការនៅប្រទេសថៃ តែត្រូវបានគេចាប់ពង្រត់និងនាំយកទៅ Call-Center ក្នុងប្រទេស មីយ៉ាន់ម៉ា។
មកដល់ពេលនេះនៅទីក្រុង Myawaddy របស់មីយ៉ាន់ម៉ា មានជនបរទេសជាង៧០០០ នាក់ ភាគច្រើនមកពីប្រទេសចិន កំពុងរង់ចាំឆ្លងចូលប្រទេសថៃ ដែលកំពុងសម្របសម្រួលជាមួយស្ថានទូតនានា ដើម្បីព្យាយាមសម្រួលការធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសដើមវិញ ដែលខ្លះបានធ្វើមាតុភូមិនិវត្តន៍រួចហើយ។
សមាជិកសភាកំពូលថៃម្នាក់ កាលពីសប្តាហ៍មុន បាននិយាយថា ការបង្រ្កាបមិនទាន់គ្រប់គ្រាន់ទេ ដោយប៉ាន់ស្មានថា មានមនុស្សចំនួន៣០ម៉ឺននាក់ឯណោះ បានធ្វើការនៅ Myawaddy។ ជាមួយគ្នានេះ ជនបរទេសរាប់រយនាក់ដែលត្រូវបានសង្គ្រោះចេញពី Call-Center កំពុងស្ថិតក្នុងស្ថានភាពលំបាកនៅក្នុងជំរំកងជីវពលមីយ៉ាន់ម៉ា ដោយសារបញ្ហាកង្វះការគ្រប់គ្រង់របស់មីយ៉ាន់ម៉ា៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត