Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តបើកបុកហ្វូងមនុស្សនៅអាល្លឺម៉ង់ បណ្តាល​ឲ្យស្លាប់​២នាក់​និង​របួស​ច្រើន​

បានផុស

នៅ

យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍រថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅទីក្រុង Mannheim ភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៤ខែមីនានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​អង្គភាព​ប៉ូលិស​ លោក Stefan Wilhelm បាននិយាយថា អ្នកបើកបរបានបើកបុកមនុស្សមួយក្រុមនៅ Paradeplatz ជាទីលានមួយក្នុងតំបន់ថ្មើរជើងនៃទីក្រុង Mannheim រដ្ឋ Baden-Wurttemberg បង្ក​ឡើង​ដោយ​ជន​ជាតិអាល្លឺម៉ង់អាយុ៤០ឆ្នាំមកពីរដ្ឋ Rhineland-Palatinate ក្បែរនោះ។

ហេតុការណ៍នេះបានបណ្ដាលឲ្យមនុស្ស​ពីរ​នាក់​​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​ធ្ងន់។ ប៉ូលិសកំពុងស៊ើប​អង្កេត​​រក​មូលហេតុ ថាតើ វាអាចពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឬយ៉ាងណា និងមូលហេតុអ្វីដែលជំរុញឲ្យជនល្មើសប្រព្រឹត្តបទល្មើសនេះ។

(រូបភាព៖ AP)

គួរបញ្ជាក់ថា កន្លែងដែលកើតហេតុ Paradeplatz គឺជាទីលានធំមួយនៅក្នុងទីប្រជុំជន ស្ថិតនៅចុងផ្លូវថ្មើរជើងក្នុងទីក្រុង Mannheim ដែលមានប្រជាជនចំនួន ៣២៦០០០នាក់ និងមានចម្ងាយ៨៥គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Frankfurt។

ឧបទ្ទវហេតុនេះក៏កើតឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុង Mannheim បានប្រារព្ធពិធីដង្ហែ​ក្បួន​តាមដងផ្លូវ ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំ Rose Monday របស់ប្រទេសនេះ។

ទីក្រុងរបស់អាល្លឺម៉ង់មានការវាយប្រហារដោយហិង្សាជាច្រើននាពេលថ្មីៗនេះ រួមទាំងការវាយដំ និងការវាយប្រហារតាមរថយន្ត។ កាល​ពី​ខែ​មុន បុរស​ម្នាក់​បាន​បើក​រថយន្ត​ចូល​ទៅ​ក្នុង​ហ្វូងបាតុកម្ម​មួយ​ក្នុង​ទីក្រុង Munich ភាគ​ខាង​ត្បូង សម្លាប់​ក្មេង​ស្រី​អាយុ​ពីរ​ឆ្នាំ​ម្នាក់ និង​ម្ដាយ​របស់​នាង។ កាលពីខែធ្នូ ការវាយប្រហារតាមរថយន្តលើទីផ្សារបុណ្យណូអែលក្នុងទីក្រុង Magdeburg ភាគខាងកើតបានសម្លាប់មនុស្ស៦នាក់និងរាប់រយនាក់រងរបួស៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម