Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ស្ដី​ឲ្យ​អាមេរិក​ថា​ចេះតែ​បង្ក​រឿង ក្រោយ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះចម្បាំង​នៅ​ប៊ូសាន

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកសម្រាប់ការដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Carl Vinson ប្រភេទ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ទៅកាន់កំពង់ផែ​ប៊ូសាន​​របស់កូរ៉េខាងត្បូង ដោយចាត់ទុកទង្វើនេះថាជាការ​បង្ក​រឿង​យ៉ាង​ព្រហើន ដែលបង្កើនភាពតានតឹងក្នុងតំបន់។

អ្នកស្រី គីម យ៉ូជុង (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍នៅ​ថ្ងៃ​អង្គារ​ទី​៤​ខែ​មីនា​នេះ​របស់ គីម យ៉ូជុង ដែល​ជា​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់មេដឹកនាំកូរ៉េខាងជើង បានចោទប្រកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ថាបានបង្កើនការបង្កហេតុខាងយោធា ដោយអះអាងថា សកម្មភាពបែបនេះបង្ហាញអំពីភាពត្រឹមត្រូវនៃការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែលកំពុងបន្តរបស់កូរ៉េខាងជើង។ អ្នក​ស្រី យ៉ូជុង បានពិពណ៌នាអំពីការដាក់ពង្រាយ​នេះ​ថាជាផ្នែកនៃគោលនយោបាយប្រឈមមុខដាក់គ្នា​កាន់តែ​ខ្លាំង​ឡើង​របស់​​អាមេរិក។

ប្អូន​ស្រី​​របស់​លោក គីម ជុងអ៊ុន បានព្រមានចាត់​វិធានការ​សងសឹក ជាឆ្លើយតបទៅនឹងការមកដល់របស់នាវាផ្ទុកយន្តហោះ USS Carl Vinson ដោយបន្ថែម​ថា កូរ៉េខាងជើងអាចធ្វើសកម្មភាពគំរាមកំហែងដល់សន្តិសុខរបស់​អាមេរិក​ តាមរយៈការសាកល្បងមីស៊ីលដែល​អាច​បំពាក់​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​បច្ចេកវិទ្យា​ទំនើប​ផ្សេង​ទៀត។

នាវា USS Carl Vinson (រូបថត៖ America’s Navy)

គួរ​បញ្ជាក់​ថា នាវា USS Carl Vinson បានទៅ​ដល់ទីក្រុង​ប៊ូសាន កាល​ពី​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២៥ ដើម្បីពង្រឹងសម្ព័ន្ធភាពយោធាអាមេរិក និងកូរ៉េខាងត្បូង ចំពេលមានការគំរាមកំហែងជាបន្តបន្ទាប់ពីកូរ៉េខាងជើង។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាផ្ទុកយន្តហោះអាមេរិកទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីខែមិថុនាឆ្នាំ​២០២៤ ហើយ​វា​ក៏​​ជាផ្នែកមួយនៃសមយុទ្ធយោធារួមគ្នារវាង​​ប្រជាជាតិ​ទាំង​ពីរ ក្នុងគោលបំណងបង្កើនអន្តរប្រតិបត្តិការ និងការត្រៀមខ្លួនប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង។

ការ​ថ្កោលទោស​របស់​កូរ៉េ​ខាង​ជើង​ចំពោះ​ការ​ដាក់​ពង្រាយ​នាវា​​ចម្បាំង​អាមេរិក​​នេះ ​បញ្ជាក់​ពី​ស្ថានភាព​សន្តិសុខ​ដែល​ផុយស្រួយ​នៅ​ឧបទ្វីប​កូរ៉េ។ ការ​គំរាម​កំហែង និងការដាក់ពង្រាយយោធា បង្កើនក្តីបារម្ភអំពីការកើនឡើងភាព​តានតឹង និង​បង្ហាញពីតម្រូវការសម្រាប់កិច្ច​ចរចា​ការទូត ដើម្បីកាត់បន្ថយ​ការ​ប្រឈម​មុខ​គ្នា​នៅក្នុងតំបន់៕

ដោយ៖ ឈាង

ចុចអាន៖ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម