Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ុយក្រែន​ចាប់​ផ្តើម​​អនុវត្ត​​​​​​កម្មវិធី​កេណ្ឌ​ទ័ព​​​​​ ខណៈ​រុស្ស៊ី​​ធ្លាប់​ធ្វើ​តាំងពី​២០២២​​

បានផុស

នៅ

ក្នុង​សង្គ្រាម​ជាមួយ​​​​មហាអំណាច​​រុស្ស៊ី​​ឈាន​ចូល​ឆ្នាំ​ទី​៤ យោធាអ៊ុយក្រែនបានចាប់ផ្តើមជ្រើសរើស​យុវជន​​​​​ចាប់​ពី​​អាយុ​ពី​១៨​ទៅ២៤​ឆ្នាំ តាម​​គោល​ការ​ណ៍​​ស្ម័គ្រចិត្ត​សម្រាប់​ចូល​បម្រើ​​កង​ទ័ព​​ដើម្បី​បន្ត​ប្រយុទ្ធ​ក្នុងសង្គ្រាម​​​​​ដែល​មិន​ទាន់​រក​ច្រក​ចេញ​បាន​​នៅឡើយ​។

កង​ទ័ព​​អ៊ុយក្រែ​ន​លី​យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​នៅ​​​​សមរភូមិ​ជាមួយ​​រុស្ស៊ី​​។​ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍​របស់​សារ​​ព័ត៌មាន ​Radio Free Europe/ Radio Liberty ​ផ្សាយ​នៅ​ថ្ងៃទី​​៤​ខែមីនា​នេះ បាន​ឲ្យ​ដឹងថា ការ​ប្រកាស​រើសទ័ព​​​នេះ​ស្របពេល​ដែល​កងកម្លាំងប្រដាប់អាវុធប្រឈមនឹងការខ្វះខាតកម្លាំងយ៉ាងខ្លាំងដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ីដែលឈ្លានពាន។

​ទោះបី​យ៉ាងណា មិនមានសេចក្តីរយាការណ៍​រំលេច​​អំពី​ចំនួន​កង​ទ័ព​ដែល​អ៊ុយក្រែន​នឹង​ត្រូវ​ជ្រើស​រើស​នោះទេ។​

នៅក្នុងការ​​ខិត​ខំ​​ចុងក្រោយបំផុតរបស់​​​អ៊ុយក្រែន​ក្នុងការបំពេញបន្ថែម​​ចំនួន​កងទ័ព​ចូល​ទៅក្នុ​ងជួរ​​​ទ័ព​របស់ខ្លួន ដែលបាត់បង់ដោយសង្គ្រាមពេញរយៈពេល៣​ឆ្នាំ រដ្ឋាភិបាល​​​អ៊ុយក្រែនបានបង្ហាញផែនការថ្មីមួយដែលត្រួសត្រាយផ្លូវសម្រាប់មនុស្សពេញវ័យដែលមានអាយុក្រោម២៥​ឆ្នាំក្នុងការចូលបម្រើយោធា។

​សេចក្តី​រាយការណ៍​បាន​លើក​ឡើង​ថា ​គំនិត​​​​ផ្តួច​ផ្តើម​​​ជ្រើសរើស​កង​ទ័ព​​​ដែល​ត្រូវ​វបាន​បង្ហាញ​​​កាល​ពី​ខែ​​មុន ដែល​ឱ្យ​ឈ្មោះ​ថា«The Generation That Decides Now»​ នឹង​ផ្តល់​នូវការលើកទឹកចិត្តដែលរួមមានប្រាក់រង្វាន់ ១លាន hryvnya ​(រូបិយប័ណ្ណ​អ៊ុយក្រែន) ​​ដែល​​​មានតម្លៃ​ប្រហាក់​ប្រហែល២៤​​០០០ដុល្លារ​ បូករួម​កម្ចីឧបត្ថម្ភធនសម្រាប់​ទិញផ្ទះ ការអប់រំនៅសកលវិទ្យាល័យដោយឥតគិតថ្លៃ និងសិទ្ធិធ្វើដំណើរទៅក្រៅប្រទេស បន្ទាប់ពីបញ្ចប់​បម្រើ​ក្នុងវិស័យ​យោធា​​។

នៅក្រោមច្បាប់អាជ្ញាសឹក បុរសភាគច្រើនដែលមានអាយុពី ១៨ទៅ៦០​ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យចាកចេញ​​ទៅ​ក្រៅ​ប្រទេសឡើយ​​។

​​​​ក្នុង​អំឡុង​​​ពេល​នៃ​ការ​ចូល​បម្រើ​​ទ័ព​ដោយស្ម័គ្រចិត្ត​នេះ យោធាក៏​​នឹង​ផ្តល់ការបណ្តុះបណ្តាលខ្លាំងដល់អ្នកស្ម័គ្រចិត្តវ័យក្មេង សិទ្ធិជ្រើសរើសកងពលតូចយោធាណាដែលពួកគេចង់ចូលរួម និងសិទ្ធិពន្យាពេល​​​កំណែន​ទ័ព​​​រយៈពេលមួយឆ្នាំ នៅពេលពួកគេឈានដល់អាយុ ២៥ឆ្នាំ។

រយៈពេលនៃសេវាកម្មក្រោមកិច្ចសន្យាបែបនេះគឺត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែវាអាចត្រូវបានបន្តដោយស្ម័គ្រចិត្ត។ នេះបើយោងតាមក្រសួងការពារជាតិ។ តាមការប្រៀបធៀប ទាហានភាគច្រើន​ផ្សេងទៀត​នៅអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបម្រើដោយគ្មានកំណត់ ប្រសិន​បើ​ពួកគេនៅមាន​ជីវិត។

​កងទ័ព​អ៊ុយក្រែន​នៅសមរភូមិ​ជួរ​មុខ​។ REUTERS

​​ប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌីមៀរ​ ពូទីន បានចេញ​ក្រឹត្យ​​​ធ្វើកំណែន​​ទ័ព​​​​​​​​ចំពោះកង​ទ័ពបម្រុង​​ចំនួន​៣០ម៉ឺន​នាក់​​កាល​​ខែ​កញ្ញា​ឆ្នាំ​២០២២​។​​​ តាមការ​​​​ចុះ​ផ្សាយ​របស់​ Businesinsider ​ក្នុង​ឆ្នាំ​​២០២៤ ​រុស្ស៊ី​បាន​​​ប្តូរ​យុទ្ធសាស្រ្ត​​ជ្រើស​រើស​កងទ័ព​​ពី​ការធ្វើកំណែន​​​ មក​ជា​ការ​ផ្តល់​​​​ប្រាក់​រង្វន់​លើ​ក​ទឹកចិត្ត​​ និង​អត្ថប្រយោជន៍​ផ្សេងៗ។ ក្នុងអំឡុង​ពេលនេះ​ ទាហាន​ថ្មី​ប្រមាណ​៤៤ម៉ឺន​នាក់​​ត្រូវបាន​ចុះ​បញ្ជី​។ មាន​សេចក្តី​រាយការណ៍​​ថា រុស្ស៊ី​ក៏​មាន​ផែន​ការ​​​ជ្រើសរើស​កងទ័ព​​​បន្ថែម​នៅ​ឆ្នំា​២០២៥ ដោយ​​​មានចំណែក​ធំ​ចេញ​ពី​​អ្នក​ទោស​ដែល​មិន​ចង់ប្រឈម​ការ​ចោទ​ប្រកាន់​បទឧក្រិដ្ឋ​​​ធ្ងន់​ធ្ងរ៕​

ដោយ រ៉ាន់ រើយ​

​ឯកសណ្ឋាន​​កងទ័ព​រុស្ស៊ី​មាន​ដាក់​​​ស្លាក​ប្រធានាធិបតី​ ពូទីន។ REUTERS/Stringer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម