ព័ត៌មានអន្ដរជាតិ
ពេលនេះ ប្រេស៊ីល មានអ្នកស្លាប់ដោយកូវីដជិត ៣០ ម៉ឺននាក់
ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីលបានរាយការណ៍ពីមនុស្សស្លាប់សរុបដោយសារជំងឺកូវីដ ១៩ ជាង ២៩៤,០០០ នាក់ ជាមួយនឹងការស្លាប់ថ្មីចំនួន ១,២៩០ នាក់ក្នុងមួយថ្ងៃ ។
ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់សរុប ២៩៤,០៤២ នាក់ និងករណីឆ្លងសរុប ១១,៩៩៨,២៣៣ ករណីគិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ៧,៧៧៤ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។

រដ្ឋ Sao Paulo ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងរោគរាតត្បាតនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះបានរាយការណ៍ថាមានអ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ៩១ ភាគរយ ខណៈមន្ទីរពេទ្យរាប់សិបកន្លែងពោរពេញទៅអ្នកជំងឺ បន្ទាប់ពីករណីឆ្លងកាន់តែច្រើនឡើងៗ ។ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរសុខភាពរដ្ឋ ។
ការស្លាប់របស់មនុស្សដែលមានអាយុក្រោម ៦០ ឆ្នាំបានកើនឡើង ៣៥ ភាគរយនៅពាក់កណ្តាលខែមីនាបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយសារតែមានវីរុសកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មី ។

លោកវេជ្ជបណ្ឌិត Guilherme Barcelos នៅមន្ទីរពេទ្យ de Clinicas de Porto Alegre បាននិយាយថា “យើងកំពុងមើលអ្នកជំងឺវ័យក្មេងដែលមិនបង្ហាញភាពធ្ងន់ធ្ងរនៃជំងឺនេះដែលជាអ្វីដែលយើងមិនធ្លាប់បានឃើញ” ។
ចំណែករដ្ឋ Rio Grande do Sul កាលពីថ្ងៃអាទិត្យក៏ស្ថិតនៅលើផលប៉ះពាល់នៃប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនផងដែរដោយមានអ្នកជំងឺស្ថិតក្នុងបន្ទប់ ICU យ៉ាងច្រើនបន្តកន្ទុយគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ នៅតែច្រើន! ប្រេស៊ីល បន្តរកឃើញអ្នកឆ្លងកូវីដជិត ៨ ពាន់ករណី និងស្លាប់ជាង ២ ពាន់នាក់
ចុចអាន ៖ ខណៈខ្វះគ្រូពេទ្យនៅបន្ទប់ ICU ប្រេស៊ីល បន្តមានអ្នកស្លាប់ដោយកូវីដប្រចាំថ្ងៃខ្ពស់បំផុតលើកទីពីរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ