ព័ត៌មានអន្ដរជាតិ
ត្រាំ ចំអន់អឺរ៉ុបថាជះលុយទិញប្រេងពីរុស្ស៊ី ច្រើនជាងផ្ដល់ជំនួយឲ្យអ៊ុយក្រែន
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចំអន់ឲ្យអឺរ៉ុបសម្រាប់ការចំណាយលុយទិញប្រេងពីរុស្ស៊ី ច្រើនជាងជំនួយដល់អ៊ុយក្រែន ខណៈដែលសម្ព័ន្ធមិត្តទាំងនោះបានទាមទារឲ្យអាមេរិកចាត់វិធានការបន្ថែមទៀតដើម្បីជួយដល់ទីក្រុងកៀវ។

លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Truth Social នៅថ្ងៃអង្គារទី៤ខែមីនានេះថា៖ «អឺរ៉ុបបានចំណាយលើការទិញប្រេង និងឧស្ម័នរុស្ស៊ី ច្រើនជាងពួកគេចំណាយលើការការពារអ៊ុយក្រែនទៅទៀត»។
មេដឹកនាំអ៊ឺរ៉ុប បានសម្តែងនូវការគាំទ្រ និងជូនពរយ៉ាងគគ្រឹកគគ្រេងសម្រាប់អ៊ុយក្រែនកាលពីចុងសប្តាហ៍ បន្ទាប់ពីកើតមានជម្លោះបែកផ្សែងនៅការិយាល័យពងក្រពើរវាងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី និងលោក ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
លោក ត្រាំ បានហៅសកម្មភាពរបស់មេដឹកនាំអឺរ៉ុបថាគ្មានទំនួលខុសត្រូវ និងមិនស្មោះត្រង់។
ការសិក្សាមួយកាលពីសប្តាហ៍មុនដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ និងទិន្នន័យពីវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក បានបង្ហាញថា បណ្តាប្រទេសសហភាពអឺរ៉ុបបានចំណាយប្រហែល ២១,៩ពាន់លានអឺរ៉ូ (២៣ពាន់លានដុល្លារ) លើឥន្ធនៈហ្វូស៊ីលរុស្ស៊ីកាលពីឆ្នាំ២០២៤ ខណៈជំនួយអឺរ៉ុបដែលផ្ញើទៅឲ្យអ៊ុយក្រែនក្នុងរយៈពេលដូចគ្នានេះ មានត្រឹម ១៨,៧ពាន់លានអឺរ៉ូ (១៩,៦ពាន់លានដុល្លារ)។
សូមបញ្ជាក់ថា ប្រាក់ចំណូលសរុបរបស់រុស្ស៊ីពីប្រេង និងឥន្ធនៈហ្វូស៊ីលផ្សេងទៀត មានចំនួន ២៤២ពាន់លានអឺរ៉ូ (២៥៣,៨ពាន់លានដុល្លារ) កាលពីឆ្នាំមុន និងប្រហែល ៨៤៧ពាន់លានអឺរ៉ូ (៨៨៨,៥ពាន់លានដុល្លារ) ចាប់តាំងពីការឈ្លានពានពេញលេញទៅលើអ៊ុយក្រែនក្នុងឆ្នាំ២០២២៕

ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ