Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន

បានផុស

នៅ

ក្រោយប្រធានាធិបតីអាមេរិក Donald Trump បញ្ជាឲ្យផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែននោះ រុស្ស៊ីហាក់ពេញចិត្តខ្លាំងណាស់ ដោយអ្នកពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការធ្វើបែបនេះ នឹងអាចដោះស្រាយឈានទៅរកការបញ្ចប់ជម្លោះបាន។

លោក ត្រាំ ចាប់ដៃលោក ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ទូរទស្សន៍ Rossiya 1 កាលពីថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥, លោក Peskov និយាយថា ដ្បិតរឿងរ៉ាវនៃការផ្អាកជំនួយនេះ មិនទាន់មានការលាតត្រដាងឲ្យលម្អិតខ្លាំងក៏ពិតមែនប៉ុន្តែជាក់ស្តែង វិធានការនេះនឹងឈានទៅរកការបន្ថូរបន្ថយភាពតានតឹង និងបញ្ចប់សង្គ្រាម។ 

យោងតាមលោក Peskov, អាមេរិក ជាម្ចាស់ជំនួយយោធាធំបំផុតរបស់អ៊ុយក្រែន ហើយបើសិនអាមេរិកលែងខ្វាយខ្វល់និងដកដៃផ្អាកការផ្អត់ផ្គង់មែននោះ វានឹងក្លាយជាការរួមចំណែកដ៏ល្អបំផុតដល់បុព្វហេតុសន្តិភាព។ អ៊ុយក្រែន នឹងលែងសូវសម្បូរគ្រាប់ដូចមុន ព្រមទាំងខ្វះគ្រឿងសឹកនិងផ្នែកចារកម្ម ដូច្នេះពួកគេនឹងងាកមករកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធី។ 

លោក Peskov (រូបថត៖ Reuters)

សូមជម្រាបជាថ្មី លោក ត្រាំ បានបញ្ជាឲ្យក្រសួងការពារជាតិផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយការឈ្លោះប្រកែកគ្នាបែកផ្សែងនៅសេតវិមាន កាលពីចុងសប្តាហ៍មុន ហើយការផ្អាកជំនួយនេះទៀតសោត ក៏រួមបញ្ចូលទាំងសព្វាវុធដែលត្រៀមដឹកជញ្ជូនឆ្លងកាត់និងនៅក្នុងប្រទេសប៉ូឡូញ ផងដែរ។

ទន្ទឹមនោះ កាសែត Washington Post រាយការណ៍ថា ក្រៅពីបញ្ឈប់ការដឹកជញ្ជូនសព្វាវុធទៅឲ្យទីក្រុងកៀវហើយនោះ អាមេរិកក៏កំពុងពិចារណាលែងចែករំលែកព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលសម្រាប់កងទ័ពនិងអាកាសយានិកអ៊ុយក្រែនផងដែរ។

លោក ត្រាំ (រូបថត៖ Reuters)

ច្បាស់ណាស់ វិធានការនេះគឺជាបញ្ហាប្រឈមដ៏ធំនិងជាកង្វល់យ៉ាងខ្លាំងចំពោះអ៊ុយក្រែន ព្រោះថាទីក្រុងកៀវ បានពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយលោកខាងលិច ក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី។

យ៉ាងណា មួយរយៈចុងក្រោយនេះ គេឃើញថា សម្ព័ន្ធមិត្តអឺរ៉ុបមិនឱបដៃឈរមើលឡើយ និងថែមទាំងព្យាយាមជួយអ៊ុយក្រែនតាមលទ្ធភាពផងដែរ ខណៈប្រទេសដែលចេញមុខចេញមាត់ជាងគេគឺអង់គ្លេសនិងបារាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម