Connect with us

ព័ត៌មានអន្ដរជាតិ

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

បានផុស

នៅ

សមាជិកបក្សប្រឆាំងនៅក្នុងសភារបស់ប្រទេសស៊ែប៊ី បាន​បង្ក​ភាព​វឹកវរ​ដល់សម័យប្រជុំនីតិបញ្ញត្តិ ដោយការគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក កាល​ពី​ថ្ងៃ​​អង្គារ​ទី​៤​ខែ​មីនា​ឆ្នាំ​២០២៥។

(រូបភាព៖ សភា​ស៊ែប៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​របស់​បក្ស​ប្រឆាំង​​នេះ គឺដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល និងដើម្បីបង្ហាញពីការគាំទ្រចំពោះបាតុកម្មដែលដឹកនាំដោយ​ក្រុម​និស្សិត ដែលបានបន្តចាប់តាំងពីឧបទ្ទវហេតុផ្លូវរថភ្លើងដ៏សោកនាដកម្ម​មួយ​កាលពីបួនខែមុន។

សម័យប្រជុំសភាដែលមានបំណងបោះឆ្នោតលើការបង្កើនមូលនិធិរបស់សាកលវិទ្យាល័យ ដែលជាតម្រូវការសំខាន់របស់បាតុករនិស្សិត ត្រូវបានរំខានដោយភាពចលាចលដែលមិននឹកស្មានដល់។ សមាជិកបក្សប្រឆាំង បានចោទប្រកាន់ក្រុមចម្រុះដែលកំពុងកាន់អំណាចថាបានព្យាយាមអនុម័តសេចក្តីសម្រេច រួមទាំងទទួលស្គាល់ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី លោក Milos Vucevic ដោយគ្មាននីតិវិធីត្រឹមត្រូវ។

ក្នុង​ពេល​​​ចលាចល យ៉ាង​ហោច​ណាស់​សមាជិក​សភា​បី​នាក់​បាន​រង​របួស។ លោកស្រី Jasmina Obradovic មកពីគណបក្ស​កាន់​អំណាច Serbian Progressive Party (SNS) បានរងរបួសដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រធានសភាលោកស្រី Ana Brnabic បានថ្កោលទោសសកម្មភាពនេះ ដោយចាត់ទុកអាកប្បកិរិយារបស់គណបក្សប្រឆាំងថាជា «ភេរវករ» និងបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវ។

(រូបភាព៖ សភា​ស៊ែប៊ី)

ភាពចលាចល​នេះ បង្ហាញពីការបែកបាក់ផ្នែកនយោបាយកាន់តែធ្ងន់ធ្ងរ​​នៅក្នុងប្រទេសស៊ែប៊ី ដែល​បណ្ដាល​មក​ពី​ការតវ៉ាប្រឆាំងអំពើពុករលួយ​​​ក្រោម​ការ​ដឹក​នាំ​​របស់​លោក​ប្រធានាធិបតី Aleksandar Vucic បន្ទាប់ពីការដួលរលំនៃដំបូលស្ថានីយ៍រថភ្លើងកាលពីខែវិច្ឆិកា​ឆ្នាំ២០២៤ ដែលបណ្តាល​ឲ្យ​មនុស្ស ១៥នាក់បាត់បង់​ជីវិត។ ឧប្បត្តិហេតុនេះ បានធ្វើឲ្យ​មានការអំពាវនាវកាន់តែខ្លាំង​ឲ្យរដ្ឋាភិបាលអន្តរកាលត្រួតពិនិត្យការបោះឆ្នោតដោយយុត្តិធម៌ ដែលជាការទាមទារដែលត្រូវបានបដិសេធដោយគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន។

នាយករដ្ឋមន្ត្រី​ស៊ែប៊ី លោក Miloš Vučević បាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៥៕

(រូបភាព៖ សភា​ស៊ែប៊ី)

ដោយ៖ ឈាង

ចុចអាន៖ រថយន្ត​ប្រធានាធិបតី​ស៊ែប៊ី កំពុង​បើកសុខៗ​ស្រាប់​តែ​របូត​កង់​១​គ្រាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ វិនាទី មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ជីវិតកម្សាន្ដ១ នាទីute មុន

Jennie ទម្លាយរឿងសង្សារចាស់ គ្មានសល់ក្នុងកម្មវិធីរបស់អាមេរិក

ព័ត៌មានជាតិ២ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ត្រៀមធ្វើលំហាត់សមយុទ្ធដើម្បីឆ្លើយតបគ្រាអាសន្ន

ព័ត៌មានជាតិ៧ នាទីutes មុន

សូរិយាបូរីរីសតនៅលើ​កោះទ្រង់​ រំលេចផ្ទះ​​លំហែបែបបុរាណខ្មែរ ទាក់ចិត្ត​​​ភ្ញៀវបារាំង​ស្រលាញ់​ធម្មជាតិ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៩ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម