Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

បានផុស

នៅ

មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីសង្កាត់​ជាច្រើន​ដែលជន់លិច​​នៅ​ទីក្រុងហ្សាកាតា ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានវាយលុករដ្ឋធានីឥណ្ឌូណេស៊ី និងទីក្រុងរណបជុំវិញ ដែលបណ្តាលឱ្យទឹកទន្លេជាច្រើនហូរហៀរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៥ខែមីនានេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នែកខ្លះនៃរដ្ឋធានីដែលមានប្រជាជនប្រហែល១១លាននាក់បានជាប់គាំងដោយសារសង្កាត់រាប់សិបត្រូវបានលិចនៅក្នុងទឹកភក់ ទោះយ៉ាងណា​​ មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសទេ។ ទឹកជំនន់នេះបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យជន់លិចតំបន់មួយចំនួននៅក្នុងទីក្រុងហ្សាការតា និងនៅទីក្រុង Bogor, Bekasi និង Tangerang ។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បានឲ្យដឹងថា ទឹកបានហក់ឡើងដល់កម្ពស់ជាច្រើនម៉ែត្រនៅក្នុងតំបន់ភាគខាងកើត និងខាងត្បូងនៃទីក្រុងហ្សាកាតាកាលពីថ្ងៃអង្គារ ខណៈទឹកទន្លេ Ciliwung ពោពេញដោយសំរាមហៀហូរប៉ះពាល់មនុស្សចំនួន ១៤៤៦ នាក់ និងផ្ទះចំនួន ២២៤ ខ្នង។

ជាមួយគ្នានេះនៅទីក្រុង Bogor មនុស្សជាង ៣០០នាក់ត្រូវបានជម្លៀសចេញ ផ្ទះរាប់សិបខ្នងត្រូវបានជនលិច និងស្ពានមួយបានដួលរលំ។ ចំណែកនៅទីក្រុង Tangerang ផ្ទះចំនួន ៣៥០ ខ្នងត្រូវបានជន់លិច បន្ទាប់ពីទឹកទន្លេ Cimanceuri បានហក់ឡើង។

(រូបភាព៖​ Reuters)

មកដល់ពេលនេះអាជ្ញាធរ កំពុងចែកចាយអាហារ ភួយ និងតង់ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងដាក់ពង្រាយទូកដើម្បីជម្លៀសអ្នកស្រុក។

គួរបញ្ជាក់ថាទីក្រុង​ទំនាបនៅក្នុងប្រទេសឥណ្ឌូណេស៊ី​ងាយ​នឹង​មាន​ទឹកជំនន់​ក្នុង​រដូវវស្សា​ដែល​ចាប់​ពី​ខែវិច្ឆិកា​ដល់​ខែមីនា។ កាលពីឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កជាទឹកជំនន់ និងបំណាក់ដី ដែលបានសម្លាប់មនុស្សជិត ៧០ នាក់នៅក្នុង និងជុំវិញទីក្រុងហ្សាកាតា ខណៈដែលរាប់ពាន់នាក់ទៀតត្រូវបានបង្ខំឱ្យជម្លៀសទៅកាន់ទីជម្រកបណ្ដោះអាសន្ន៕

(រូបភាព៖​ Reuters)
(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ វិនាទី មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានជាតិ១២ នាទីutes មុន

លោក រ៉េន រតនៈ៖ យើងមិនអាចឱ្យពាក្យ«ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងScam Online បានឡើយ!

ឈៀងម៉ៃ
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ថៃនឹងជួយ​ចំណាយទេសចរ ​ដើម្បីជំរុញទេសចរណ៍ក្នុងស្រុកនៅរដូវទាប

កីឡា១៦ នាទីutes មុន

គ្រូ Shan United ជឿ​ជាក់​ធ្វើ​បាន​ល្អ​ ប៉ះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ស្អែក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២២ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម