Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភាអាមេរិកម្នាក់ទៀត ស្នើដាក់រូបលោក ត្រាំ លើក្រដាសប្រាក់ ១០០ដុល្លារ 

បានផុស

នៅ

ឥឡូវមានសមាជិកសភាគណបក្សសាធារណរដ្ឋម្នាក់ទៀតហើយ ដែលធ្វើសេចក្តីព្រាងច្បាប់ដាក់រូបប្រធានាធិបតី ដូណាល់ ត្រាំ នៅលើក្រដាសប្រាក់ ១០០ដុល្លារអាមេរិក។

រូបតំណាង (រូបថត៖ Texas​ Scorecard)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកសភារូបនោះមានឈ្មោះ Brandon Gill មកពីរដ្ឋតិចសាស់ ហើយលោកបានដាក់សំណើច្បាប់នេះកាលពីថ្ងៃចន្ទទី៣ខែមីនាឆ្នាំ២០២៥ ដោយស្នើឲ្យដាក់រូបមុខលោក ត្រាំ ជំនួស Benjamin Franklin នៅលើក្រដាសប្រាក់១០០ដុល្លារ។

តាមការចុះផ្សាយរបស់ USA Today, សេចក្តីព្រាងច្បាប់នោះមានឈ្មោះ «យុគសម័យមាសអាមេរិកឆ្នាំ២០២៥» ហើយលោក Gill បញ្ជាក់ថា មូលហេតុដែលខ្លួនចង់ឲ្យមានមុខលោក ត្រាំ នៅលើក្រដាសប្រាក់១០០ដុល្លារជំនួសលោក Franklin ព្រោះតែ លោកប្រធានាធិបតី ត្រាំ សុខចិត្តលះបង់ពេលវេលាជាមួយគ្រួសារ ហើយពុះពារដឹកនាំប្រទេស។ ឥឡូវ គាត់ខំធ្វើការបន្ថែមម៉ោងទៀត ដើម្បីការពារព្រំដែន ជួសជុលទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាពគ្នារបស់អាមេរិកជាមួយពិភពលោក ធ្វើឲ្យអាមេរិកមានថាមពលសាជាថ្មី ហើយគិតអាមេរិកជាចម្បង តាមរយៈការបញ្ចប់ជំនួយបរទេសដែលគ្មានប្រយោជន៍។

លោក Brandon Gill (រូបថត៖ Fox News)

លោក Gill អះអាងថា «គ្មាន​អ្នក​ណា​ធ្វើបានដូចលោក ត្រាំ ក្នុងការ​នាំ​អាមេរិកឲ្យឈានចូល​យុគ​មាសទេ។ ការដាក់រូបគាត់នៅលើក្រដាសប្រាក់១០០ដុល្លារ គឺដើម្បីផ្តល់កិត្តិយសដល់អ្វីៗដែលគាត់នឹងសម្រេចបានក្នុងរយៈពេល៤ឆ្នាំខាងមុខ»។

ក្នុងសំណើច្បាប់របស់លោក Gill, លេខាធិការក្រសួងរតនាគារ មានពេលរហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ ២០២៦ ដើម្បីបង្ហាញការរចនាបឋមនៃក្រដាសប្រាក់១០០ដុល្លារដែលមានរូបលោក ត្រាំ ឲ្យសាធារណជនបានឃើញ ហើយប្រសិនបើត្រូវបានអនុម័តមែន ច្បាប់នេះនឹងតម្រូវឲ្យរាស់ក្រដាសប្រាក់១០០ដុល្លារ ត្រូវមានរូបលោក ត្រាំ នៅលើផ្នែកខាងមុខ ចាប់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៨ទៅ។

រូបតំណាង (រូបថត៖ AP)

កាលពីខែកុម្ភៈ សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋម្នាក់ទៀតមកពីរដ្ឋ South Carolina គឺលោក Joe Wilson ក៏បានបង្ហាញសេចក្តីព្រាងច្បាប់ បោះពុម្ភក្រដាសប្រាក់២៥០ដុល្លារដែលមានដាក់រូបលោកត្រាំនៅលើនោះផងដែរ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សម្រាប់ហេតុផលនៅពីក្រោយសំណើច្បាប់ «Donald J. Trump $250» នេះ ត្រូវបានលោក Wilson បញ្ជាក់ថា គឺព្រោះតែបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចឬគេហៅថា «Bidenflation» បន្សល់ទុកដោយលោក Biden ដែលបង្កឲ្យមានអតិផរណា ជំរុញឲ្យមានតម្រូវការខ្លាំងជាងមុនសម្រាប់រូបិយប័ណ្ណដែលមានតម្លៃកាន់តែខ្ពស់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមាជិកសភាអាមេរិក ព្រាងច្បាប់បោះពុម្ភក្រដាសប្រាក់ ២៥០ដុល្លារ ដាក់រូបលោក Trump 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៤ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម