ព័ត៌មានអន្ដរជាតិ
កងកម្លាំងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានប៉ះទង្គិច ប្រជាជនរាប់សិបភៀសខ្លួន
អ្នកស្រុកបានភៀសខ្លួនចេញពីតំបន់ព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន បន្ទាប់ពីកងកម្លាំងពីភាគីទាំងពីរបានប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃអង្គារជុំវិញការបិទច្រកព្រំដែនឆ្លងកាត់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែមីនានេះ។

មន្ត្រីប៉ាគីស្ថានដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមានការបាញ់ប្រហារគ្នាទៅវិញទៅមកពីរថ្ងៃជាប់ៗគ្នានៅ Torkhamដែលជាច្រកឆ្លងកាត់ដ៏សំខាន់រវាងប្រទេសទាំងពីរដែលត្រូវបានបិទចាប់តាំងពីថ្ងៃទី ២១ ខែកុម្ភៈ ដោយសារតែជម្លោះរវាងប្រទេសជិតខាងទាំងពីរ។
ការបាញ់ប្រហាររវាងកងកម្លាំងសន្តិសុខទាំងសងខាងដោយប្រើអាវុធធុនស្រាល និងធ្ងន់បានធ្វើឱ្យមានការភ័យខ្លាចនិងការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក ធ្វើឲ្យពួកគេបានភៀសខ្លួនទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន។ បុគ្គលិកសន្តិសុខប៉ាគីស្ថានបីនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចចុងក្រោយនេះ តែមិនមានជនស៊ីវិលរងគ្រោះទេ។ មន្ត្រីរូបនេះបាននិយាយថា៖ «ស្ថានការណ៍នៅតែតានតឹង ជាពិសេសបញ្ហាសន្តិសុខ»។
បើតាម អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Abdul Mateen Qani បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាតាមរយៈការពិភាក្សា។
គួរបញ្ជាក់ថាប្រទេសទាំងពីរនាពេលកន្លងមកបានបិទច្រកព្រំដែន Torkham និងច្រកព្រំដែន Chaman ភាគនិរតី ដែលតែងតែមានការបាញ់ប្រហារ ដែលធ្វើឲ្យជំងឺ អ្នកដំណើរ និងអ្នកជំនួញទាំងអស់មានបញ្ហាដោយសារតែការបិទរយៈពេលយូរ ខណៈផ្លូវឆ្លងកាត់នេះមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្ម និងការធ្វើដំណើររវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន៕




អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង