ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ «ខ្ញុំត្រៀមខ្លួនធ្វើការក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ប្រធានាធិបតី ត្រាំ»
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃទី៤ខែមីនាថា លោកចង់ធ្វើឲ្យរឿងល្អប្រសើរឡើងវិញ ហើយប្រាប់ថា រដ្ឋាភិបាលក្រុងកៀវបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការធានាបាននូវសន្តិភាពដ៏យូរអង្វែង។

នៅលើបណ្ដាញសង្គម X លោក ហ្សេលេនស្គី បានសរសេរថា៖ «ក្រុមខ្ញុំ និងខ្ញុំត្រៀមរួចហើយក្នុងការធ្វើការនៅក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ប្រធានាធិបតី ត្រាំ ដើម្បីទទួលបានសន្តិភាពមួយដែលយូរអង្វែង»។ មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា៖ «ជំនួបរបស់ពួកយើងនៅវ៉ាស៊ីនតោន ក្នុងសេតវិមានកាលពីថ្ងៃសុក្រ មិនបានសម្រេចនូវអ្វីដែលរំពឹងទុកនោះទេ។ វាដល់ពេលដែលត្រូវកែប្រែរឿងឲ្យល្អឡើងវិញហើយ»។
ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីទំនាស់ពាក្យសម្ដីដ៏ចម្រូងចម្រាស់នៅឯការិយាល័យពងក្រពើជាមួយលោក ត្រាំ កាលពីថ្ងៃទី២៨ខែកុម្ភៈ។ ជម្លោះនេះ បានធ្វើឲ្យធ្លាក់ចុះនូវសម្ព័ន្ធភាពរវាងប្រជាជាតិទាំងពីរ ខណៈអាមេរិកគឺជាសម្ព័ន្ធមិត្តកំពូលរបស់អ៊ុយក្រែនក្នុងការផ្ដល់ជំនួយផ្នែកយោធាដ៏សំខាន់សម្រាប់សង្គ្រាមទប់ទល់នឹងការឈ្លានពានពីរុស្ស៊ី។

នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ត្រាំ បានសម្រេចផ្អាកជំនួយទាំងអស់ដល់ប្រទេសអ៊ុយក្រែន ដែលកត្តានេះបានធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងនៅក្នុងទីក្រុងកៀវ និងបណ្ដាប្រទេសអឺរ៉ុបជាច្រើន បារម្ភថាអាមេរិកកំពុងងាកចេញពីសម្ព័ន្ធមិត្តរបស់ពួកគេ និងឆ្ពោះទៅចងចំណងមិត្តភាពកាន់តែខ្លាំងឡើងជាមួយប្រទេសរុស្ស៊ី។
ពាក់ព័ន្ធនឹងការកាត់ជំនួយរបស់អាមេរិក លោក ហ្សេលេនស្គី បាននិយាយថា ជម្លោះជាសាធារណៈរបស់លោកជាមួយលោក ត្រាំ កាលពីសប្តាហ៍មុន គឺជារឿងដ៏គួរឲ្យសោកស្តាយ ហើយលោកបានសន្យាថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាមួយទីក្រុងវ៉ាស៊ីនតោន។
ទន្ទឹមនោះ លោក ហ្សេលេនស្គី ក៏បានអំពាវនាវឲ្យមានបទឈប់បាញ់នៅលើផ្ទៃសមុទ្រនិងអាកាសផងដែរ ដែលជាជំហានដំបូងដើម្បីបញ្ចប់សង្រ្គាមរយៈពេលបីឆ្នាំជាមួយរុស្ស៊ី៕
ដោយ៖ ឈាង
ចុចអាន៖ រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ