ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ានិងរុស្ស៊ីចុះកិច្ចព្រមព្រៀងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅមីយ៉ាន់ម៉ា
ក្នុងដំណើរទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ីដែលកំពុងស្តារទំនាក់ទំនងល្អឡើងវិញជាមួយសហរដ្ឋអាមេរិក ប្រមុខរដ្ឋយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង (Ming Aung Hlaing) បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ហើយភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរដែរ។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជុំវិញទីក្រុងមូស្គូក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងប្រទេសមីយ៉ាន់ម៉ា។ ចំណែក លោក មីន អ៊ុងលាំង (Ming Aung Hlaing) បានសង្កត់ធ្ងន់លើការគាំទ្ររបស់រដ្ឋាភិបាលយោធារបស់គាត់ចំពោះសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារជាមួយប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ ខណៈដែលប្រទេសលោកប្រឈមនឹងភាពឯកោ និងការដាក់ទណ្ឌកម្មពីលោកខាងលិច។
នៅក្នុងកិច្ចពិភាក្សានេះ លោក ពូទីន បានកត់សម្គាល់ពីការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងឆាកអន្តរជាតិ ហើយបានថ្លែងអំណរគុណដល់មេដឹកនាំមីយ៉ាន់ម៉ា ដែលបានបញ្ជូនសត្វដំរី៦ក្បាលជាចំណងដៃអនុស្សាវរីយ៍នៃខួបទំនាក់ទំនងការទូតទៅកាន់ទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ មីន អ៊ុងលាំង បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាលើកទីបួនហើយ ចាប់តាំងលោកបានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីខែកុម្ភៈឆ្នាំ២០២១ ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi)។ ចាប់តាំងពីពេលនោះ ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយ ដើម្បីឆ្លើយតបទៅនឹងការកាន់កាប់ និងការគាបសង្កត់យ៉ាងហិង្សារបស់ពួកប្រឆាំង ដែលនាំឱ្យមានការស្លាប់របស់ជនស៊ីវិលរាប់ពាន់នាក់ និងបង្កឱ្យមានជម្លោះប្រដាប់អាវុធបង្កជាសង្រ្គាមស៊ីវិល។
សូមបញ្ជាក់ថា រុស្ស៊ីរួមជាមួយចិនគាំទ្រនិងផ្គត់ផ្គង់អាវុធយ៉ាងសំខាន់ដល់មីយ៉ាន់ម៉ា។ យន្តហោះចម្បាំងផលិតដោយរុស្ស៊ីត្រូវបានប្រើក្នុងការវាយប្រហារលើទឹកដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមជនជាតិភាគតិច។ រុស្ស៊ីការពាររដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ានៅក្នុងវេទិកាអន្តរជាតិ ហើយជាទូទៅឧត្តមសេនីយដែលកំពុងកាន់អំណាចគាំទ្ររបៀបវារៈគោលនយោបាយការបរទេសរបស់ទីក្រុងមូស្គូ។ ប្រទេសទាំងពីរក៏ធ្លាប់បានបានធ្វើសមយុទ្ធយោធារួមគ្នា និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរផងដែរ។
បើតាម លោក Nay Phone Latt អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិរបស់បក្សប្រឆាំងដ៏សំខាន់របស់មីយ៉ាន់ម៉ាបាននិយាយថា មេដឹកនាំយោធាកំពុងត្រូវការការទទួលស្គាល់ពីអន្តរជាតិនិងមានឆន្ទៈក្នុងការដោះដូរធនធានរបស់ប្រទេសជាថ្នូរនឹងគ្នា៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល