ព័ត៌មានអន្ដរជាតិ
រដ្ឋអារ៉ាប់ អនុម័តផែនការកសាងហ្គាហ្សាឡើងវិញ ដោយចំណាយទុន ៥៣ពាន់លានដុល្លារ
មេដឹកនាំអារ៉ាប់ បានអនុម័តជាផ្លូវការនូវផែនការរបស់ប្រទេសអេហ្ស៊ីបក្នុងការកសាងឡើងវិញតម្លៃ ៥៣ពាន់លានដុល្លារ សម្រាប់តំបន់ហ្គាហ្សា។

គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដើម្បីកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ហ្គាហ្សា និងជំរុញសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែវាផ្ទុយពីសំណើដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការប្រែក្លាយតំបន់ហ្គាហ្សាទៅជាគោលដៅទេសចរណ៍ «Riviera នៃមជ្ឈិមបូព៌ា»។
ការអនុម័តផែនការរបស់អេហ្ស៊ីបកាលពីថ្ងៃអង្គារទី៤មីនា មានគោលបំណងធានាថា ប្រជាជនចំនួន ២លាននាក់នៅហ្គាហ្សាមិនត្រូវបានផ្លាស់ទីលំនៅនោះទេ។ យ៉ាងណាមិញ បញ្ហាប្រឈមធំៗនៃអនាគតតំបន់ហ្គាហ្សា នៅតែជាចម្ងល់សម្រាប់មនុស្សរាល់គ្នា ជាពិសេសថាតើនរណានឹងគ្រប់គ្រងហ្គាហ្សា ហើយប្រទេសណាខ្លះដែលនឹងផ្តល់លុយរាប់ពាន់លានដុល្លារដើម្បីការកសាងឡើងវិញ។
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi បានលើកឡើងថា អេហ្ស៊ីបបានសហការជាមួយជនជាតិប៉ាឡេស្ទីន ដើម្បីបង្កើតគណៈកម្មាធិការរដ្ឋបាលឯករាជ្យមួយនៅក្នុងហ្គាហ្សា ដែលមានតួនាទីត្រួតពិនិត្យជំនួយមនុស្សធម៌ និងចាត់ចែងកិច្ចការទូទៅជាបណ្ដោះអាសន្ន។
ទន្ទឹមនោះ រដ្ឋអារ៉ាប់មួយចំនួន បានអំពាវនាវឲ្យមានការរុះរើទាំងស្រុងនូវក្រុមសកម្មប្រយុទ្ធហាម៉ាស ខណៈរដ្ឋអារ៉ាប់ខ្លះទៀត បានប្រាប់ថា ការសម្រេចចិត្តនេះគឺទុកឲ្យប៉ាឡេស្ទីនជាអ្នកចាត់ចែង។
ក្រុមហាម៉ាស បានយល់ព្រមលើផែនការរបស់អេហ្ស៊ីប ហើយប្រកាសថា ខ្លួននឹងមិនដើរតួនាទីក្នុងការគ្រប់គ្រងហ្គាហ្សាទៀតឡើយ។ យ៉ាងណា ចំពោះសំណើឲ្យមានការរំសាយក្រុមហាម៉ាស គឺមិនអាចទៅរួចជាដាច់ខាត៕
ដោយ៖ ឈាង
ចុចអាន៖ មេដឹកនាំអារ៉ាប់ប្រជុំគ្នានៅទីក្រុងគែរ ដើម្បីបង្កើតជម្រើសជំនួសផែនការហ្គាហ្សារបស់អាមេរិក

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ