ព័ត៌មានអន្ដរជាតិ
សមាជិកសភាត្រូវបណ្តេញចេញពីសាលប្រជុំ ព្រោះស្រែកតវ៉ាការថ្លែងរបស់ លោក ត្រាំ
ប្រធានរដ្ឋសភាអាមេរិកបញ្ជាឲ្យនាំសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋតិចសាស់ ឲ្យចេញពីអង្គប្រជុំរួមគ្នារវាងតំណាងរាស្ត្រនិងវិមានប្រធានាធិបតី នៅយប់ថ្ងៃអង្គារនៅសហរដ្ឋអាមេរិក ដែលជាការថ្លែងលើកដំបូងរបស់លោក ត្រាំ ជុំវិញការអនុវត្តគោលនយោបាយរបស់គាត់។

ក្នុងអំឡុងពេលសុន្ទរកថារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទៅកាន់សម័យប្រជុំរួមគ្នានៅនៃវិមានសភា (Capitol) នៅថ្ងៃទីខែមីនាឆ្នាំ តំណាងរាស្រ្តមកពីប្រជាធិបតេយ្យ លោក Al Green នៃរដ្ឋតិចសាស់ត្រូវបានបញ្ជាឲ្យនាំចេញពីអង្គប្រជុំស្តាប់ការថ្លែងរបស់លោកដូណាល់ ត្រាំ ដែលប្រធានសភា លោក Mike Johnson ប្រកាសថា «ដើម្បីស្តារសណ្តាប់ធ្នាប់»។
ក្រោយពីការនិយាយមិនបានប៉ុន្មាននាទីរបស់លោក ដូណាល់ ត្រាំ លោក Green បានក្រោកឈរឡើង និងគ្រវីឈើច្រត់របស់គាត់ ហើយស្រែកថា «អ្នកមិនមានអំណាចកាត់ Medicaid ទេ!»។
Medicaid គឺជាកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់ការធានារ៉ាប់រងសុខភាពដល់បុគ្គល និងគ្រួសារដែលមានប្រាក់ចំណូលទាប រួមទាំងមនុស្សចាស់ និងជនពិការមួយចំនួនផងដែរ។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិរួមគ្នាដោយរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋដែលប្រជាជនរស់នៅ ប៉ុន្តែត្រូវបានគ្រប់គ្រងនៅកម្រិតរដ្ឋ មានន័យថា ច្បាប់គ្របដណ្តប់ និងសិទ្ធិទទួលបានអាចប្រែប្រួលពីរដ្ឋមួយទៅរដ្ឋមួយ។
ទន្ទឹមគ្នានិងការតវ៉ារបស់គាត់នោះ សមាជិកសភានៃគណបក្សសាធារណរដ្ឋ បានក្រោកឈរ បានឆ្លើយតបដោយការស្រែកថា «U-S-A» និងអំពាវនាវឱ្យមានការនាំយក លោក Green ចេញ។
នៅខាងក្រៅអង្គជំនុំជម្រះ លោក Green បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំនឹងទទួលយកការដាក់ទណ្ឌកម្ម។ វាពិតជាមានតម្លៃណាស់ក្នុងការឱ្យមនុស្សដឹងថាមានពួកយើងមួយចំនួនដែលនឹងក្រោកឈរប្រឆាំងនឹងការចង់បានរបស់ប្រធានាធិបតីនេះក្នុងការកាត់ Medicare, Medicaid និងសន្តិសុខសង្គម»៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ