ព័ត៌មានអន្ដរជាតិ
បោះឆ្នោតទើបបានមួយថ្ងៃ មេបក្សប្រឆាំងធំបំផុតរបស់កុងហ្គោ ស្លាប់ដោយសារកូវីដ
លោក Guy Brice Parfait Kolelas ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រឆាំងធំបំផុត នៅក្នុងការបោះឆ្នោតរបស់សាធារណរដ្ឋកុងហ្គោ បានទទួលមរណភាព មួយថ្ងៃបន្ទាប់ពីប្រទេសនេះរៀបចំការបោះឆ្នោត។

ប្រធានយុទ្ធនាការរបស់លោក ឈ្មោះ Christian Cyr Rodrigue Mayanda បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទនេះថា លោក Kolelas ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមុនការបោះឆ្នោតមួយថ្ងៃ ហើយបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ ខណៈពេលដែលលោកត្រូវបានគេនាំទៅកាន់ប្រទេសបារាំងដើម្បីព្យាបាល។
លោក Mayanda បន្ថែមថា លោក Kolelas បានស្លាប់នៅក្នុងយន្តហោះពេទ្យ ដែលមកទទួលយកលោកពីទីក្រុង Brazzaville កាលពីរសៀលថ្ងៃអាទិត្យ។

កាលពីថ្ងៃសៅរ៍ សមាជិកគ្រួសារម្នាក់បានប្រាប់ Associated Press ថា លោក Kolelas កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងរដ្ឋធានី Brazzaville បន្ទាប់ពីឆ្លង កូវីដ។
លោក Kolelas បានលុបចោលព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយរបស់លោកកាលពីថ្ងៃសុក្រ បន្ទាប់ពីប្រាប់អ្នកយកព័ត៌មានថា លោកខ្លាចថាខ្លួនឯងមានជំងឺគ្រុនចាញ់។
គួរបញ្ជាក់ថា លោក Kolelas បានទទួលបរាជ័យក្រោមថ្វីដៃរបស់មេដឹកនាំ Denis Sassou Nguesso ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ដោយមានសំឡេងឆ្នោតត្រឹម១៥ភាគរយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ក្រសួងសុខាភិបាលប្រកាសផ្លូវការករណីបុរសម្នាក់ស្លាប់ ដោយសារជំងឺកូវីដ១៩

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ