Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

បានផុស

នៅ

ក្នុងសម័យប្រជុំរួមនៃសភា នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា លោកទទួលបានលិខិតដ៏សំខាន់មួយច្បាប់ពីមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ហើយលោកពិតជាពេញចិត្តណាស់ចំពោះលិខិតនោះ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៥ខែមីនាឆ្នាំ២០២៥។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនលាក់បាំងឡើយ លោក ត្រាំ ថែមទាំងប្រាប់ជាសាធារណៈផងដែរអំពីខ្លឹមសារនៃលិខិតនោះដែលមានន័យថា អ៊ុយក្រែន ត្រៀមចូលមកកាន់តុចរចា កាន់តែឆាប់កាន់តែល្អ ដើម្បីនាំមកនូវសន្តិភាពដ៏យូរអង្វែង ហើយគ្មាននរណាចង់បានសន្តិភាពខ្លាំងជាងប្រជាជនអ៊ុយក្រែននោះទេ។

ដោយសំដៅទៅសម្តីរបស់លោក ហ្សេលេនស្គី, លោក ត្រាំ និយាយតាមថា «ខ្ញុំនិងក្រុមការងារត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីទទួលបានសន្តិភាពយូរអង្វែង»។ មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ក៏និយាយដែរថា លោក ហ្សេលេនស្គី ប្រាប់គាត់ថា អ៊ុយក្រែន ត្រៀមខ្លួនរួចហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធនធានរ៉ែកម្រជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

យ៉ាងណាក្តី ពាក់ព័ន្ធលិខិតនេះ ភាគីខាងអ៊ុយក្រែន មិនទាន់ចេញមុខនិយាយអ្វីនោះទេ។ 

តាមពិតទៅបើលិខិតនោះមានខ្លឹមសារអ៊ីចឹងមែន វាមិនខុសប៉ុន្មានពីអ្វីដែលលោក ហ្សេលេនស្គី បង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារទី៤ខែមីនានោះទេ ដែលមេដឹកនាំអ៊ុយក្រែន សរសេរថា «ក្រុម​ខ្ញុំ និង​ខ្ញុំ​ត្រៀម​រួច​ហើយ​​ក្នុង​ការ​ធ្វើការ​នៅ​ក្រោម​ការ​ដឹក​នាំ​​ដ៏​ខ្លាំង​ក្លា​របស់​ប្រធានាធិបតី ត្រាំ ដើម្បី​ទទួល​បាន​សន្តិភាព​​មួយ​ដែល​យូរ​អង្វែង»។ មេ​ដឹក​នាំ​អ៊ុយក្រែន បាន​បន្ថែម​ថា៖ «ជំនួប​របស់​ពួក​យើង​នៅ​វ៉ាស៊ីនតោន ក្នុង​សេតវិមាន​កាល​ពី​ថ្ងៃ​សុក្រ មិនបាន​សម្រេច​នូវ​អ្វី​ដែល​រំពឹង​ទុក​នោះ​ទេ។ វា​ដល់​ពេល​ដែល​ត្រូវ​កែប្រែ​រឿង​ឲ្យ​​ល្អ​​ឡើង​វិញហើយ»។

មេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

រឿងនេះកើតឡើង បន្ទាប់ពីលោក ត្រាំ ​សម្រេច​ផ្អាក​ជំនួយ​ទាំង​អស់​ដល់​ប្រទេស​អ៊ុយក្រែន ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​មានការភ័យខ្លាចកាន់តែខ្លាំងនៅក្នុងទីក្រុង​កៀវ និង​បណ្ដា​ប្រទេស​អឺរ៉ុបជាច្រើន ដោយបារម្ភ​ថា ​អាមេរិកកំពុងងាកចេញពីសម្ព័ន្ធមិត្តរបស់ពួក​គេ និងឆ្ពោះទៅ​ចង​ចំណង​មិត្តភាព​​កាន់តែ​ខ្លាំង​ឡើង​​ជាមួយ​ប្រទេសរុស្ស៊ី។

ពាក់ព័ន្ធ​នឹង​ការ​កាត់​ជំនួយ​របស់​អាមេរិកនេះដែរ លោក ហ្សេលេនស្គី និយាយថា ជម្លោះ​ជា​សាធារណៈ​របស់​លោកជាមួយ​​ ត្រាំ កាលពីសប្តាហ៍មុន គឺ​ជា​រឿង​​ដ៏​គួរ​ឲ្យ​សោកស្តាយ ហើយ​លោក​បានសន្យាថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាមួយទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី៖ ​«ខ្ញុំ​ត្រៀម​ខ្លួនធ្វើការ​ក្រោម​ការ​ដឹក​នាំដ៏​ខ្លាំងក្លារបស់​​ប្រធានាធិបតី ត្រាំ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម