ព័ត៌មានអន្ដរជាតិ
ការបង្រ្កាបក្រុមឆបោក Call- Center កាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុ ២០%
បន្ទាប់ពីថៃធ្វើចំណាត់ការកាត់ផ្ដាច់ចរន្តអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ទនៈទៅកាន់ព្រំដែនមីយ៉ាន់ម៉ា និងព្រំដែនកម្ពុជាដើម្បីបង្រ្កាបក្រុមឆបោក Call-Center បានកាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុចំនួន ២០%។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃពុធទី០៥ខែមីនានេះ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ លោក Prasert Chantararuangthong បានប្រកាសកាលពីថ្ងៃអង្គារថា ការកាត់ផ្តាច់ចរន្តអគ្គិសនី និងការប្រើប្រាស់អ៊ីនធឺណែត ដល់ក្រុមអ្នកលេងដែលជាមេខ្លោងឆបោកប្រតិបត្តិការនៅតាមព្រំដែន បានកាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុពីការបោកប្រាស់ចំនួន ២០%។
លោក Prasert បានបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលបានអនុវត្តវិធានការកាត់ផ្តាច់អគ្គិសនី ការផ្គត់ផ្គង់ប្រេង និងការចូលប្រើអ៊ីនធឺណិតសម្រាប់ក្រុមជនខិលខូច Call-center ការខូចខាតហិរញ្ញវត្ថុប្រចាំថ្ងៃដែលបណ្តាលមកពីការបោកប្រាស់តាមអ៊ីនធឺណិតបានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៥០ លានបាត( ១៤៣ ០០០ ដុល្លារ)។
មុនពេលបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងការឆបោកតាមអ៊ីនធឺណិត (AOC) ក្រោមក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ប៉ូលិសបានទទួលពាក្យបណ្តឹងដែលប៉ាន់ស្មានការខាតបង់ទាក់ទងនឹងការបោកប្រាស់ប្រហែល ១០០ លានបាតក្នុងមួយថ្ងៃ។ បន្ទាប់ពី AOC ត្រូវបានបង្កើតឡើង ការខាតបង់ដែលបានរាយការណ៍បានថយចុះមកត្រឹម ៦០ទៅ៧០លានបាតក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថាចាប់តាំងពីដើមខែមុនមក រដ្ឋាភិបាលបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងប្រេងទៅកាន់តំបន់ព្រំដែនចំនួនប្រាំក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែង Call- Center ដំណើរការ។ បន្ថែមពីលើនេះ កិច្ចខិតខំប្រឹងប្រែងបានបង្កើនការរឹតបន្តឹងការចូលប្រើអ៊ីនធឺណិតទៅកាន់តំបន់ព្រំដែនកម្ពុជា ដែលសង្ស័យថាមានប្រតិបត្តិការឆបោកផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃកំពុងជំរុញឆ្ពោះទៅមុខជាមួយនឹងក្រឹត្យថ្មីមួយដែលតម្រូវឱ្យធនាគារ ប្រតិបត្តិករទូរគមនាគមន៍ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចែករំលែកការទទួលខុសត្រូវសម្រាប់ការផ្តល់សំណងដល់ជនរងគ្រោះដោយការបោកប្រាស់៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល