Connect with us

ព័ត៌មានអន្ដរជាតិ

ហ្ស៊កដានី ជម្លៀសកុមារ ២៩នាក់ ចេញពីហ្គាហ្សា ដើម្បីព្យាបាល

បានផុស

នៅ

កុមារនៅហ្គាហ្សាចំនួន ២៩នាក់ រួមជាមួយក្រុមគ្រួសាររបស់ពួកគេត្រូវបានជម្លៀសទៅកាន់ប្រទេសហ្ស៊កដានីកាលពីថ្ងៃអង្គារ​​ទី​៤​ខែ​មីនា​ ដើម្បីទទួលបានការព្យាបាលបន្ទាប់ពីរងគ្រោះដោយសារសង្គ្រាមរយៈពេល១៥ខែ។

(រូបភាព៖​ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua ការបញ្ជូននេះគឺជាក្រុមដំបូងនៃកុមារចំនួន ២ ០០០ នាក់ដែលនឹងទទួលការព្យាបាលនៅប្រទេសហ្ស៊កដានី។ កងកម្លាំងប្រដាប់អាវុធហ្ស៊កដានីបាននិយាយថា ការជម្លៀសត្រូវបានសម្របសម្រួលដោយកងទ័ព អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមច្រករបៀងវេជ្ជសាស្រ្ដហ្ស៊កដានី។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Mustafa Al-Hiyari នាយកប្រព័ន្ធផ្សព្វផ្សាយយោធា បាននិយាយថា កុមារ ៤នាក់ ត្រូវបានជម្លៀសតាមឧទ្ធម្ភាគចក្រពីកងទ័ពអាកាសហ្ស៊កដានី តាមរយៈអាកាសយានដ្ឋានយោធា Marka ហើយកុមារ ២៥នាក់ ត្រូវបានជម្លៀសតាមផ្លូវគោកតាមរថយន្តសង្គ្រោះឆ្លងកាត់ស្ពាន King Hussein។

ការបញ្ជូននេះគឺដោយសារតែជម្ងឺខ្លះត្រូវការវះកាត់ដែលមិនអាចធ្វើបាននៅហ្គាហ្សា ខណៈ​ប្រហែល ៨០% នៃមន្ទីរពេទ្យ និងគ្លីនិកត្រូវបានបំផ្លាញ ហើយគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ១០០០ នាក់ផ្សេងទៀតត្រូវបានសម្លាប់។

យោងតាមលោក Al-Hiyari ចំនួនអ្នកជំងឺសរុបដែលត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យដែលគាំទ្រដោយប្រទេសហ្ស៊កដានីនៅហ្គាហ្សានិងតំបន់ West Bank ចាប់តាំងពីការចាប់ផ្តើមជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលមានលើសពីកន្លះលាននាក់៕

(រូបភាព៖​ Xinhua)
(រូបភាព៖​ Xinhua)
(រូបភាព៖​ Xinhua)

អត្ថបទ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម