ព័ត៌មានអន្ដរជាតិ
កូវីដនៅកម្ពុជានិងថៃ ថ្ងៃនេះដូចគ្នាបេះបិទ ទាំងអ្នកឆ្លងនិងស្លាប់
នៅថ្ងៃចន្ទនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៧៣ករណី និងអ្នកស្លាប់ម្នាក់។

ចំនួននេះគឺដូចនឹងកម្ពុជាដែរ ដែលក្រសួងសុខាភិបាលបានប្រកាសកាលពីព្រឹកមិញថា មានអ្នកឆ្លង៧៣ករណីនិងស្លាប់ម្នាក់។
អ្នកស្លាប់នៅប្រទេសថៃ គឺជាអ្នកក្រុងបាងកកអាយុ៦០ឆ្នាំ ដែលមានជំងឺមហារីកសួត ក៏ដូចជាជំងឺទឹកនោមផ្អែមនិងលើសឈាមផងដែរ។ គាត់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី១៤ខែមីនា។

ចំពោះករណីនាំចូលទាំង៧ករណី គឺមានជនជាតិថៃចំនួន៣នាក់និងជនបរទេស៤នាក់។
ជនជាតិថៃទាំង៣នាក់ គឺមកពីសហរដ្ឋអាមេរិក ដាណឺម៉ាកនិងហុងគ្រី ចំណែកជនបរទេសគឺមានជនជាតិកូសូវូម្នាក់ដែលធ្វើដំណើរមកពីប្រទេសអាល្លឺម៉ង់ ជនជាតិន័រវែសម្នាក់មកពីកាតា និងមកពីប៉ូឡូញម្នាក់ព្រមទាំងបែលហ្ស៊ិកម្នាក់។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៦៥នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃអាទិត្យ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៧,៨៧៦ករណី។ មនុស្សចំនួន ២៦,៦៦៣នាក់បានជាសះស្បើយ ហើយអ្នកស្លាប់បានកើនឡើងដល់៩១នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ បោះឆ្នោតទើបបានមួយថ្ងៃ មេបក្សប្រឆាំងធំបំផុតរបស់កុងហ្គោ ស្លាប់ដោយសារកូវីដ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ