Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល គំរាម​​ផ្ដាច់​ទឹក និង​ភ្លើង​នៅ​តំបន់​ហ្គាហ្សា ដើម្បី​ដាក់​សម្ពាធ​ក្រុម​ហាម៉ាស

បានផុស

នៅ

អ៊ីស្រាអែល កំពុងពិចារណាវិធានការកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដាក់សម្ពាធក្រុមហាម៉ាស​ឲ្យ​ដោះលែងចំណាប់ខ្មាំង​បន្ថែម​ទៀត។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី​៤​ខែ​មីនា​ កើតឡើងបន្ទាប់ពីការសម្រេចចិត្តនាពេលថ្មីៗរបស់អ៊ីស្រាអែលក្នុងការ​បិទ​ជំនួយទាំងអស់ រួមទាំងអាហារ និងប្រេងឥន្ធនៈចូលទៅក្នុងហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានទាមទារ​ឲ្យ​ហាម៉ាស​ពន្យារ​ពេល​ដំណាក់​កាល​ដំបូង​នៃ​បទ​ឈប់បាញ់។

លោក Omer Dostri អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​និយាយ​ថា៖ «ហាម៉ាស​បន្ត​បដិសេធ​កាន់​តែ​យូរ អ៊ីស្រាអែល​នឹង​ដាក់​ឥទ្ធិពល​កាន់​តែ​ខ្លាំង»។ លោក​បន្ត​​​ថា៖ «យើង​មាន​វិធានការ​ជា​ច្រើន ដើម្បី​ដាក់​សម្ពាធ​ហាម៉ាស។ យើង​ថែម​ទាំង​បាន​រៀបចំ​ដាក់​យោធា​ឲ្យ​ត្រឡប់​ចូល​ទៅ​ប្រយុទ្ធ​វិញ ហើយ​យើង​មិន​បដិសេធ​ភាព​ទៅ​រួច​នៅ​ក្នុង​ការ​ផ្ដាច់​ទឹក​ និង​អគ្គិសនី​នៅ​ក្នុង​តំបន់​ហ្គាហ្សាឡើយ»។

ម​ន្ត្រី​ជាន់​ខ្ពស់​អ៊ីស្រាអែល​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា អ៊ីស្រាអែល«​បាន​សម្រួលសម្រួល​យ៉ាង​ពេញ​ទំហឹង​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​ចង់​ផ្ដល់​ឱកាស​ឲ្យ​ប្រគល់​ចំណាប់ខ្មាំង​ដែល​នៅ​រស់​ជា​ច្រើន​នាក់​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​​បាន»។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​លោក Omer Dostri (រូបថត៖ GPO)

សកម្មភាព​ទាំងនេះ​ បាន​បង្កើន​ក្តីបារម្ភ​ផ្នែក​មនុស្សធម៌​យ៉ាង​សំខាន់​។ ប្រជាជន ២,២​លាននាក់នៃតំបន់ហ្គាហ្សាពឹងផ្អែកលើប្រេងឥន្ធនៈដើម្បីបូមទឹកពីអណ្តូង ហើយការបិទផ្លូវបាននាំឲ្យ​មានការកើនឡើងតម្លៃអាហារ ដែលធ្វើ​ឲ្យ​ស្ថានភាពដែល​ធ្ងន់ធ្ងររួចទៅហើយ​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត។

លោក ណេតាន់យ៉ាហ៊ូ បានបដិសេធមិនចូលរួមក្នុងការចរចាសម្រាប់ដំណាក់កាលទីពីរនៃបទឈប់បាញ់​ហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស។ ផ្ទុយទៅវិញ លោក​ចង់​ពន្យារ​ពេល​អូស​បន្លាយ​ដំណាក់កាលដំបូងទៅ​វិញ ខណៈក្រុម​ហាម៉ាស​បាន​​ទទូច​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​កិច្ច​ព្រម​ព្រៀងកាល​ពី​ថ្ងៃ​ទី​១៩​ខែ​មករា​ ដើម្បី​ឈាន​ចូល​ដល់​ដំណាក់​កាល​ទី​ពីរ ដែលនាំទៅដល់ការដកទ័ពអ៊ីស្រាអែលជាអចិន្ត្រៃយ៍ និងបញ្ចប់សង្រ្គាម៕

ដោយ៖ ឈាង

ចុចអាន៖ បទ​ឈប់បាញ់​អាច​ដួល​រលំ ក្រោយ​អ៊ីស្រាអែល បាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម