Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ កូរ៉េខាងជើងទំនង​មាន​នុយក្លេអ៊ែរ​ អាចបាញ់ខ្ទេចទីក្រុងអាមេរិកមួយបានហើយ

បានផុស

នៅ

អ្នកជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅវិទ្យាស្ថានសន្តិភាពអន្តរជាតិ Carnegie Endowment នៃសហរដ្ឋអាមេរិក លោក Ankit Panda បានព្រមានថា ឥឡូវនេះ ប្រទេសកូរ៉េខាងជើង ប្រហែលមានក្បាលគ្រាប់នុយក្លេអ៊ែរដែលមានសមត្ថភាពអាចបំផ្ទុះខ្ទេចទីក្រុងអាមេរិកមួយបានហើយ។ 

លោក Ankit Panda (រូបថត៖ Ankit Panda)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Panda លើកឡើងថា សម្ព័ន្ធភាពរុស្ស៊ី-កូរ៉េខាងជើង បានពង្រឹងកម្លាំងទីក្រុងព្យុងយ៉ាងឲ្យកាន់តែខ្លាំង និងជួយបង្កើនសមត្ថភាពប្រទេសនេះឲ្យផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរ ដែលនឹងបំផ្ទុះទីក្រុងមួយរបស់អាមេរិក ឲ្យខ្ទេចបានរួចទៅហើយ។

មិនត្រឹមប៉ុណ្ណឹង លោក Panda ក៏ព្រមានដែរថា ត្រឹមឆ្នាំ២០៣៥ កូរ៉េខាងជើង អាចមានអាវុធនុយក្លេអ៊ែរ ច្រើនជាងចក្រភពអង់គ្លេសទៅទៀត នេះក៏ព្រោះតែមានជំនួយពីប្រទេសរុស្ស៊ី។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ Shutterstock)

បច្ចុប្បន្ន កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរប្រហែល៥០គ្រាប់ ប៉ុន្តែអាចកើនដល់៣០០គ្រាប់ក្នុងរយៈពេលមួយទសវត្សរ៍ ចំណែកអង់គ្លេសឥឡូវមាន ២២៥គ្រាប់។

ដំបូងឡើយមានសេចក្តីរាយការណ៍ថា លោកគីម ជុងអ៊ុន សុខចិត្តបញ្ជូនទ័ពទៅរុស្ស៊ី ជាថ្នូរឲ្យលោកពូទីន ជួយជាជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍនិងពន្លឿនកម្មវិធីនុយក្លេអ៊ែរ ហើយនេះគឺជាអ្វីដែលធ្វើឲ្យគេបារម្ភរឹតខ្លាំងចំពោះវិធីនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។

លោក គីម ជុងអ៊ុន (រូបថត៖ AP)

ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនេះដែរ អ្នកជំនាញអន្តរជាតិបានព្រមានថា អឺរ៉ុបត្រូវតែបង្កើនស្តុកអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យបានខ្លាំងបំផុត ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការណាតូ ហើយឈប់ផ្តល់ការធានាសន្តិសុខដល់ទ្វីបនេះ ព្រោះអឺរ៉ុបកំពុងប្រឈមមុខនឹងការគំរាមកំហែងពីរុស្ស៊ី។

លោក Maximilian Terhalle អតីតទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់ក្រសួងការពារជាតិអង់គ្លេស បានប្រាប់កាសែត The Telegraph ថា «យើងត្រូវធ្វើយ៉ាងណា ឲ្យបានចំនួនស្មើនឹងក្បាលគ្រាប់យុទ្ធសាស្ត្រ ១ ៥៥០គ្រាប់ដែលរុស្ស៊ីបានដាក់ពង្រាយ បើមិនដូច្នោះទេ យើងមិនអាចទប់ទល់នឹងលោក ពូទីន បានឡើយ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េ​ខាង​ជើង ស្ដី​ឲ្យ​អាមេរិក​ថា​ចេះតែ​បង្ក​រឿង ក្រោយ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះចម្បាំង​នៅ​ប៊ូសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៣ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម