Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

បានផុស

នៅ

ប្រទេសអាល្លឺម៉ង់ប្រកាសថា ពេលនេះសព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺត្រូវបានបញ្ចេញអស់ពីឃ្លាំងហើយ។ នេះបើតាមការចុះផ្សាយរបស់ RT

(រូបថត៖ Nur Photo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី៦ខែមីនាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ Michael Stempfle បានបញ្ជាក់យ៉ាងច្បាស់ថា ពិតណាស់ទីក្រុងបែរឡាំងគឺជាម្ចាស់ជំនួយដ៏ធំមួយរបស់អ៊ុយក្រែន ដោយជួយទីក្រុងកៀវច្រើនណាស់។ យ៉ាងណា អាល្លឺម៉ង់ក៏ត្រូវតែពង្រឹងសមត្ថភាពការពាររបស់ខ្លួនដែរ ដូច្នេះសូមសម្ព័ន្ធមិត្តយល់ពីរឿងនេះ។ អាវុធដែលអាល្លឺម៉ង់ បម្រុងទុកជួយអ៊ុយក្រែននោះ គឺត្រូវបានយកចេញអស់ពីឃ្លាំងបាត់ទៅហើយ។

ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២មក អាល្លឺម៉ង់បានផ្តល់ជំនួយផ្នែកយោធានិងហិរញ្ញវត្ថុដល់ទីក្រុងកៀវប្រមាណ ៤៧ពាន់លានដុល្លារអាមេរិក ហើយជំនួយនោះក៏រួមមានទាំងរថក្រោះ Leopard, រ៉ុកកែតប្រឆាំងរថក្រោះ Panzerfaust 3, មីស៊ីលបាញ់យន្តហោះ Stinger និងរថពាសដែកប្រឆាំងយន្តហោះ Gepard ផងដែរ។

លោក Michael Stempfle (រូបថត៖ Youtube)

ការលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់រូបនេះ គឺចំពេលសហរដ្ឋអាមេរិក សម្រេចផ្អាកជំនួយអ៊ុយក្រែនគ្រប់មុខ ក្រោយលោក ដូណាល់ ត្រាំ ទាស់សម្តីជាមួយប្រមុខអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី។

មិនត្រឹមតែផ្អាកជំនួយជាសព្វាវុធទេ ក៏មានសេចក្តីរាយការណ៍ដែរថា អាមេរិកថែមទាំងពិចារណាលែងចែករំលែកព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលសម្រាប់កងទ័ពនិងអាកាសយានិកអ៊ុយក្រែនទៀតផង។

លោក ហ្សេលេនស្គី ជាមួយលោក ត្រាំ (រូបថត៖ Reuters)

វិធានការនេះ ធ្វើឲ្យរុស្ស៊ីសប្បាយចិត្តញញឹមបិទមាត់មិនជិត ហើយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការធ្វើបែបនេះ នឹងអាចដោះស្រាយឈានទៅរកការបញ្ចប់ជម្លោះបាន។

យោងតាមលោក Peskov, អាមេរិក ជាម្ចាស់ជំនួយយោធាធំបំផុតរបស់អ៊ុយក្រែន ហើយបើសិនអាមេរិកលែងខ្វាយខ្វល់និងដកដៃផ្អាកការផ្អត់ផ្គង់មែននោះ វានឹងក្លាយជាការរួមចំណែកដ៏ល្អបំផុតដល់បុព្វហេតុសន្តិភាព។ អ៊ុយក្រែន នឹងលែងសូវសម្បូរគ្រាប់ដូចមុន ព្រមទាំងខ្វះគ្រឿងសឹកនិងផ្នែកចារកម្ម ដូច្នេះពួកគេនឹងងាកមករកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៣ នាទីutes មុន

រង្វាន់កាន់តែធំអស្ចារ្យពី Smart!​ បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ១៥ នាទីutes មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ១៦ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង២១ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម